ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតលើកឡើងថា៖ ការងារជោគជ័យជាប្រវត្តិសាស្ត្ររបស់កងកម្លាំង ប្រដាប់អាវុធជាតិ គឺពិតជាមានការចូលរួមចំណែកពីមហាជនគ្រប់ ស្រទាប់វណ្ណៈ!

ក្នុងឱកាសបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាពឆ្នាំ 2021 ឆមាសទីមួយនិងលើកទិសដៅការងារឆ្នាំ 2022 ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោកតំណាង សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសិក្ខាសាលានៅពេលនេះគឺមានសារៈសំខាន់ណាស់ បង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ របស់ក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយុទ្ធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិលនៅក្នុងការពង្រឹង ប្រសិទ្ធភាពនៃការងារសម្ព័ន្ធមាត្រីភាពតាមរយៈការរៀបចំឲ្យមានការជួបជុំពិភាក្សាចែករំលែកនិងផ្លាស់ប្ដូរមតិយោបល់ដើម្បីធ្វើការ បូកសរុប វាយតម្លៃចំពោះបទពិសោធន៍និងលទ្ធផលការងារដែលសម្រេចបានកន្លងមកដោយរកឃើញចំណុចខ្លាំង ចំណុចខ្សោយការលំបាកនិងបញ្ហាប្រឈមនានា សំដៅធ្វើយ៉ាងណាតម្រង់ទិសឲ្យចំគោលដៅនិងឆ្លើយតបឲ្យបានត្រូវនឹងតម្រូវការ ចាំបាច់ជាក់ស្ដែងរបស់អង្គភាព។ ឯកឧត្តមបានបញ្ជាក់ថាបើទោះបីជាមានបញ្ហាប្រឈមដ៏ស្មុគស្មាញជាច្រើនដូចជាវិបត្តិនៃជំងឺកូវីដ19ជាដើមក្តី ក៏ស្ថាប័នអង្គភាពស៊ីវិលស្ទើរតែទាំងអស់ពិតជាបានពុះពារជំនះការលំបាកដោយខិតខំបន្តរក្សាការ ប្រាស្រ័យទាក់ទងនិងជួយឧបត្ថម្ភដល់អង្គភាពកងទ័ពជាប់ជាប្រចាំហើយសម្ព័ន្ធមេត្រីភាពដែលកងយុទ្ធពល ខេមរភូមិន្ទពុំអាចបំភ្លេចបាននោះគឺការជួយឧបត្ថម្ភគាំទ្រដោយផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនននិងសម្ដេចគិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែនដែលតែងតែផ្ដល់ជំនួយឧបត្ថម្ភជួយដល់បណ្ដាកងឯកភាពយោធិននិងគ្រួសារយោធិនតាំងពីដើមរាងមកដោយឥតចន្លោះពេល។ ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងយុទ្ធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិលគឺជាគំនិតផ្ដួចផ្ដើមប្រកបដោយបញ្ញាណរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីហើយយន្តការមួយនេះបានរួមចំណែកក្នុងការកសាងនិងពង្រីកខឿនការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានកាន់តែរឹងមាំ។ជាការពិតណាស់បណ្ដាការងារជោគជ័យជាប្រវត្តិសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធជាតិកន្លងមកសុទ្ធតែមានការគាំទ្រចូលរួមចំណែកយ៉ាងផ្ទាល់ របស់កម្លាំងមហាជនគ្រប់ស្រទាប់វណ្ណៈនិងគ្រប់មជ្ឈដ្ឋានដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងនិងលះបង់ធនធានផ្ទាល់ខ្លួនដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតដល់សម្រេចបានជោគជ័យធំៗជាច្រើនទាំងក្នុងភារកិច្ចការពារជាតិមាតុភូមិ។ការរួមចំណែកកសាងអភិវឌ្ឍន៍ជាតិនិងការជំរុញកំណើនសេដ្ឋកិច្ចជាតិដែលយើងសម្រេចបានក្នុងរយៈពេលជាង 40 ឆ្នាំកន្លងមកនេះ ក៏ដូចជាការប្រយុទ្ធប្រឆាំងជំងឺកូវីដ19 រហូតដល់សម្រេចបានជោគជ័យគួរជាទីមោទនៈផងដែរ។ឯកឧត្តមហ៊ុនម៉ាណែតបានមានប្រសាសន៍បន្ថែមថាក្នុងរយៈការកន្លងមកសម្ដេចតេជោនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ ជួយធានាលំនាំជីវភាពរបស់កងទ័ព និង គ្រួសារកងទ័ពតាមរយៈការផ្ដល់ដីធ្លីនិងផ្ទះសម្បែងហើយក្រសួងជំនាញក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសផ្សេងៗ ជាពិសេសជំនាញកសិកម្ម ឈរលើមូលដ្ឋាននេះដើម្បីបង្កើនលទ្ធភាពទៅមុខឲ្យមាននិរន្តរភាពនិងជីរភាពអង្គភាពតបនឹងដៃគូសម្ព័ន្ធ មាត្រីភាពក៏អាចសហការជួយគ្នារៀបចំគិតគូរ អំពីការស្វែងរកនិងការពង្រីកទីផ្សារឲ្យកាន់តែធំនិងរឹងមាំបន្ថែមតាមរយៈពង្រីកទំហំផលិតកម្មក្នុងទម្រង់ជាសេដ្ឋកិច្ចមាត្រដ្ឋានដោយតម្រូវឲ្យមានការរៀបចំ សហគមន៍គ្រួសារកងទ័ពដើម្បីបង្កបង្កើនផលសំដៅធានាប្រភពផ្គត់ផ្គង់ទិន្នផលក្នុងទីផ្សារឲ្យបានច្រើនគ្រប់គ្រាន់និងទៀងទាត់តាមតម្រូវការទិសដៅនេះ ក៏មានលក្ខណៈស្របគ្នាផងដែរជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងវិស័យកសិកម្មដូច្នេះដើម្បីជម្រុញការងារនេះគឺទាមទារចង់ បានឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតនិងការសម្របសម្រួលអភិវឌ្ឍន៍ដោយមានយន្តការច្បាស់លាស់៕

 

 

 

អត្ថបទដែលជាប់ទាក់ទង