ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត អុឹម ឈុនលឹម ជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋវ័យចាស់ ក្រីក្រ នៅក្រុងក្រចេះ ចំនួន ១០០គ្រួសារ..!! ខេត្តក្រចេះ

ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត អុឹម ឈុនលឹម ជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋវ័យចាស់ ក្រីក្រ នៅក្រុងក្រចេះ ចំនួន ១០០គ្រួសារ..!! ខេត្តក្រចេះ ៖ នាព្រឹក ថ្ងៃសៅរ៏ ៦ កេីត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នេះ

ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋវ័យចាស់ ក្រីក្រជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ…!! ក្នុងពិធីនេះផងដែរ ដោយមានការអញ្ជេីញចូលរួមពី សំណាក់ ឯកឧត្តម យ៉ង់ សែម សមាជិកព្រឹទ្ធសភានិងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងរដ្ឋបាលខេត្តក្រចេះ , ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត , ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ,ឯកឧត្តម គាង អ៊ាង សមាជិកក្រុមប្រឹក្សាខេត្ត , ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលរងខេត្តក្រចេះ ព្រមទាំងលោក សេក ប៊ុនហេង អភិបាលនៃគណៈអភិបាលក្រុងក្រចេះ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ លោក លោក ស្រីមេ បញ្ជារការ មេបញ្ជារងនៃកងកម្លាំងទាំងបីប្រភេទ , លោក លោកស្រី ក្រុម ប្រឹក្សា ឃុំ សង្កាត់ ចំណុះឱ្យសាលាក្រុង រួមនិងប្រជាពលរដ្ឋជាង១៣០នាក់ផងដែរ ។

ក្នុងពិធីនេះដែរ ៖ លោក សេក ប៊ុនហេង អភិបាលនៃគណៈអភិបាល ក្រុងក្រចេះ អញ្ជេីញធ្វេីគាវរៈកិច្ចស្វាគមន៏ ចំពោះឯកឧត្តម គណៈធិបតី និងផ្ញៀវកិត្តិយសព្រមទាំងអង្គពិធីទាំងមូល ដេីម្បីបង្ហាញពីវឌ្ឍនៈភាពនៃការរីកចម្រេីន ក្នុងខេត្តក៏ដូចជាក្នុងក្រុងក្រចេះទាំងមូលផងដែរ …។ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម អភិបាលខេត្ត និងក្រុមការងារនៃរាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានក្នុងក្រុងក្រចេះ បានអភិវឌ្ឍន៏នូវហេដ្ឋារចនាសម្ព័ន្ធ សម្រេចបានដូចជា ៖ ផ្លូវកៅស៊ូប្រវែង ២២,៩៥០ ម៉ែត្រ , ផ្លូវបេតុង ៧,៦៥០ម៉ែត្រ , ផ្លូវក្រាលគ្រួសក្រហម ចំនួន ៦៦,៦៩៦ ម៉ែត្រ និងមានស្ពានបេតុង ៤ កន្លែង ,ស្ពានដែកបេឡេ ១ កន្លែងផងដែរ បច្ចុប្បន្នកំពុងអភិវឌ្ឍបន្ត ។ ក្រៅពីនេះក្រុងនៅមានមន្ទីរពេទ្យបង្អែកចំនួន១កន្លែង មានការិល័យប្រតិបត្ត ១ កន្លែង មណ្ឌលសុខភាព ៣ កន្លែង និងប៉ុស្តិ៏សុខភាពមួយកន្លែង ដែលបច្ចុប្បន្នបានបម្រេីការជូនប្រជាពលរដ្ឋ បានតាមតម្រូវការ និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព ។ ឆ្លៀតក្នុងឱកាសនេះដែរ ៖ ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត អុឹម ឈុនលឹម មានប្រសាសន៏ កោតសរសេីរដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់និងអាជ្ញាធរក្រុង ឃុំ សង្កាត់ទាំងអស់ក្នុងក្រចេះបានសហការគ្នាល្អ ដេីម្បីអភិវឌ្ឍន៏មូលដ្ឋានរបស់ខ្លួនឱ្យមានភាពរីកចម្រេីនលេីគ្រប់វិស័យ ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញសម្រាប់ថ្នាក់ក្រោមជាតិ ។ ឯកឧត្តម មានប្រសាសន៏ និងអំពាវនាវ ដល់ លោក គ្រូ អ្នកគ្រូ សាស្រ្តាចារ្យគ្រប់សាលារៀនសកលវិទ្យាល័យទាំងអស់ក្នុងខេត្ត ពន្យល់នែនាំដល់សិស្សានុសិស្ស ឱ្យចូករួមថែទាំគ្រប់មធ្យោបាយ ដេីម្បីលេីកស្ទួយសុខភាលភាពដល់មនុស្សចាស់ឱ្យកាន់តែល្អប្រសេីរលេីង ។

នេះជាការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។ នាឱកាសនោះ ដែរ ៖ឯកឧត្តម កិត្តិកោសល អុឹម ឈុន លឹម ក៏បានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្រចេះ ក៏ដូចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដេីម្បីឧបត្ថម្ភជាវិភាគទាន ក្នុងទិវាមនុស្សចាស់នាថ្ងៃនេះនូវគ្រឿងឧបភោគបរិភោគ មានអង្ករ ២៥គីឡូ ,មី ១កេស ទឹកត្រី ១យួរទឹកសុី អុីវ ១យួរ និងថវិកាមួយចំនួន ៕ ដោយ ស៊ាន ចន្ទ័ដា

អត្ថបទដែលជាប់ទាក់ទង