ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអញ្ជើញថ្លែងសន្ទរកថា ក្នុងវេទិកាស្តីអំពី”សុវត្ថិភាពចំណីអាហារ” របស់អង្គការ UNIDO

តបតាមការអញ្ជើញពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិនិងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញទៅចូលរួមក្នុងវេទិកាអន្តរជាតិស្តីពី “សុវត្ថិភាពម្ហូបអាហារ”។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី និងសហការីក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តមអគ្គនាយកអង្គការ UNIDO និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធមួយចំនួនទៀត ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅប្រទេសអូទ្រីស និងប្រទេសប៉ែលហ្សិច។  ទីស្នាក់ការកណ្តាលរបស់អង្គការ UNIDO ឯកឧត្តមរដ្ឋមន្ដ្រីនឹងថ្លែងសុន្ទរកថាទៅកាន់អង្គវេទិកាអំពី “សុវត្ថិភាពចំណីអាហារ” នៅកម្ពុជា ជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម Gerd Muller អគ្គនាយកអង្គការ UNIDO និងក្រុមការងារជំនាញរបស់ UNIDO មួយចំនួនទៀត។

 

នាឱកាសនេះ ភាគីកម្ពុជានឹងលើកយកប្រធានបទសំខាន់ៗចំនួនពីរមកពិភាក្សាគឺ៖ ១) អាទិភាពចម្បងក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងសុវត្ថិភាពចំណីអាហារនៅកម្ពុជា ជាពិសេសការកែច្នៃផលិតផលជលផល។ ២) កាលានុវត្តភាពសម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអង្គការ UNIDO នាពេលអនាគត។  នៅទីស្នាក់ការកណ្តាលរបស់អង្គការ UNIDO ឯកឧត្តម រដ្ឋមន្ត្រី នឹងជួបប្រជុំពិភាក្សាការងារជាមួយលោក Dejene Tezera មន្រ្តីទទួលបន្ទុកនាយកដ្ឋាន SDG Innovation and Economic Transformation, នាយកផ្នែកអភិវឌ្ឍន៍កសិ-ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ, លោក Ali Badarneh នាយកផ្នែកសុវត្ថិភាពម្ហូប អាហារ និងប្រព័ន្ធម្ហូបអាហារ និងក្រុមជំនាញ UNIDO មួយចំនួនទៀត។ កម្មវត្ថុនៃជំនួបនេះគឺដើម្បីផ្លាស់ប្តូរទស្សនទានស្តីពីការអនុវត្តកម្មវិធី UNIDO សម្រាប់ភាពជាដៃគូប្រទេស (Programme Country Partnership, PCP)។ ការកសាងសមត្ថភាពមន្រ្តីជំនាញក្នុងវិស័យកសិកម្ម ដោយមានការគាំទ្រពីអង្គការ UNIDO និងដំណើរឆ្ពោះទៅរកការពង្រីកគម្រោង PCP ក្នុងវិស័យកសិកម្មកម្ពុជានាពេលអនាគត។  នៅប្រទេសប៊ែលហ្សិក ឯកឧត្តមរដ្ឋមន្ដ្រី និងសហការី និងជួបប្រជុំពិភាក្សាការងារបច្ចេកទេសស្តីពី ” ការនេសាទខុសច្បាប់ គ្មានការ អនុញ្ញាត និងគ្មានរបាយការណ៍ (Illegal, Unreported or Unregulated Fishing, IUU” ជាមួយអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងនេសាទ (DG MARE)។ បន្តដំណើរទៅទស្សនាកំពង់ផែក្នុងក្រុងប៊្រុសសែល និងសហគ្រាសកែច្នៃអាហារ/ផលនេសាទ និងជួបជាមួយមន្ត្រីពាក់ព័ន្ធជាច្រើនទៀត៕

 

អត្ថបទដែលជាប់ទាក់ទង