ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៌កាកបាទក្រហមផ្តល់ជូនពលរដ្ឋងាយរងគ្រោះ៣៨គ្រួសារ ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ
ត្បូងឃ្មុំ
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវ បានដឹកនាំមន្ត្រី និងសហការីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៍កាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ចាស់ជរា និងជនងាយរងគ្រោះ ចំនួន ៣៨ គ្រួសារ ក្នុងភូមិ ២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ នាព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២២ នេះ ។
ឯកឧត្តមបានមានអនុសាសន៏លើកឡើងថា គ្រប់ពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាករាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនដែលទុក្ខចោលប្រជាពលរដ្ឋឱ្យទទួលរងផលប៉ះពាល់ មានការលំបាកខ្វះខាត និង ងាយរងគ្រោះ ដែលតែងតែស្វះស្វែងរកដំណោះស្រាយនានាជូនប្រជាពលរដ្ឋឱ្យរួចផុតបីទុក្ខលំបាក និងការពារប្រជាពលរដ្ឋ ការពារសន្តិភាព សន្តិសុខសង្គម ជូនប្រជាពលរដ្ឋ ។
ឯកឧត្តមក៏បានអំពាវនាវ ផ្ដាំផ្ញើដល់លោកតាលោកយា និងប្រជាពលរដ្ឋទាំងអស់ត្រូវចងចាំពាក្យ «អរគុណសន្តិភាព» ក្នុងក្រអៅបេះដូងរបស់ខ្លួន កូនៗចៅៗជារៀងរហូត និងបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ខណៈការចាក់វ៉ាក់សាំងនេះ សម្តេចតេជោផ្តល់ជូនដោយឥតគិតថ្លៃ និងបន្តរហូតដល់ដូសទី ២០ ។
អំណោយទាំងនោះរួមមានអង្ករ មី ទឹកត្រី ទឹកស៊ីអុីវ ត្រីខ និងថវិកា ២០,០០០ រៀល ផងដែរ ៕