ស្ថានភាពកំរិតកំពស់ទឹកទន្លេមេគង្គនៅខេត្តក្រចេះ …!
ស្ថានភាពកំរិតកំពស់ទឹកទន្លេមេគង្គនៅខេត្តក្រចេះ …!
ខេត្តក្រចេះ ៖ យោងលេីការព្យាករណ៏ និងតាម ដានរបស់មន្ទីរ ធនធានទឹក និងឧតុនិយមខេត្តក្រចេះនៅស្ថានភាពកំរិតកំពស់ទឹកទន្លេមេគង្គនៅស្ថានីខេត្តក្រចេះ នៅព្រឹក ថ្ងៃព្រហស្បតិ៏ ទី០៦ខែតុលា ឆ្នាំ ២០២២ នេះបាន បញ្ជាក់ថា ៖ កំរិតកំពស់ទឹកទន្លេមេគង្គ ខេត្តក្រចេះ គឺមានការស្រកស្រ៊ុតជាបន្តរៀងរាល់ថ្ងៃ នេះបេីយោងតាមការតាមដានរបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ក្រចេះ ។ គួរបញ្ជាក់ឱ្យដឹងផងដែរថា ៖ ទឹកមានកំរិតទាបជាងជាងថ្ងៃ ពុធទី០៥ខែតុលា ឆ្នាំ២០២២ ពី ម្សិលមិញពេលល្ងាច( ១៩.៩១ម)ម៉ោង៧ព្រឹក ទឹកមានកម្ពស់ត្រឹម ( ១៩.៧៤ ម ឃេីញថា មានការស្រ៊ុតចុះបន្តិច) ។ រីឯអាកាសធាតុ គឺមានបញ្ជាក់ជូនតាមលំដាប់លំដោយដូចខាងក្រោម ៖ តែទោះយ៉ាងណាក៏ដោយក៏កំរិតកំពស់ទឹកនៅស្ថានីខេត្តក្រចេះ ពុំទាន់ដល់កំរិតប្រកាសអាសន្ននៅឡេីយ ៕. ដោយ ស៊ាន ចន្ទ័ដា
សូមគោរពជូន
ខេត្តក្រចេះ06/10/2022 ព័ត៌មានឧតុនិយម និងជលសាស្ត្រ
*សីតុណ្ហភាព
-អតិបរិមា=33.5°c
-អប្បបរិមា=24.0°c
*កម្ពស់ទឹកស្ថានីយ៍ជលសាស្ត្រក្រចេះ
-ម៉ោង៧ល្ងាច =19.91m
-ម៉ោង៧ព្រឹក =19.74m
*កម្រិតទឹកភ្លៀង
1/ក្រចេះ=23.4mm
2/សំបូរ=33.1mm
3/ដារ=31.7mm
4/ស្វាយជ្រះ=30.4mm
5/ស្នួល=5.3mm
6/អូរគ្រៀង=12.4mm
7/ឆ្លូង=20.2mm
8/ព្រែកប្រសព្វ=15.2mm