ឯកឧត្តម ជាម ច័ន្ទសោភ័ណ អញ្ជើញសំណេះសំណាលជាមួយកីឡាករចំណុះទូក ង នៅវត្តរការធំ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ 

ត្បូងឃ្មុំ : ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសំណេះសំណាលជាមួយកីឡាករចំណុះទូក ង នៅវត្តរការធំ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១០ តុលា ២០២២ ចំនួន ៥ ទូកដែលត្រូវចេញទៅប្រគួតជាមួយទូកខេត្តកំពង់ចាម នារសៀលថ្ងៃួី ១០ ខែតុលា ឆ្នាំ ២០២២ នៅក្នុងទន្លេមេគង្គខេត្តកំពង់ចាម ក្នុងពិធីអុំទូក​ បណ្តែតប្រទីប​ តាំងពិព័រណ៍​ “ភូមិមួយផលិតផលមួយ​” ខេត្តកំពង់ចាម ថ្ងៃចេញព្រះវស្សា ១០ តុលា ២០២២ នេះ ។

ឯកឧត្តមបានមានអនុសាសន៍ថា អស់រយ:ពេល ២ ឆ្នាំមកហើយដែលយើងមិនបានអុំទូក ង ដោយសារតែយើងរងនូវវិបត្តិជំងឺឆ្លងកូវីដ-19 តែដោយសារយុទ្ធសាសន៍ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគោលនយោបាយយុទ្ធសាស្រ្តស្រោចវ៉ាក់សាំង នៅទូទាំងប្រទេស ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋមានឱកាសបានជួបជុំគ្នា រៀបចំពិធីប្រណាំងទូក ង តាមទំលាប់ប្រពៃណីតាមបណ្ដាខេត្តក្រុងនានាឡើងវិញនាពេលនេះ ជាពិសេសធ្វើអោយប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

ឯកឧត្តមបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកពាក្យថា អរគុណសន្តិភាព ដាក់ជាប់ក្នុងបេះដូងរបស់យើងទាំងអស់គ្នាជានិច្ច ព្រោះថាបើគ្មានសុខសន្តិភាពនោះទេ ប្រទេសជាតិវឹកវរ អសន្តិសុខ មានសង្គ្រាម ពិតជាមិនអាចជួបជុំគ្នាមកប្រារព្វពិធីអុំទូកបែបនេះបាននោះឡើយ ។

ឯកឧត្តមក៏បានសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវតែជឿជាក់នូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខ ព្រមទាំងរដ្ឋបាលខេត្ត រដ្ឋបាលស្រុក រហូតដល់ឃុំ-សង្កាត់ របស់យើង មានតែលោកមេភូមិមេឃុំរបស់យើងទេដែលគាត់ដឹងពីសុខទុក្ខលំបាករបស់បងប្អូនមុនគេ ទើបគាត់រាយការណ៍ទៅរដ្ឋបាលខេត្ត ហើយរដ្ឋបាលខេត្ត ចាត់ឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះមកជួយបងប្អូនទាន់ពេលវេលាបាន ៕ ដោយ សុខ ផន

 

អត្ថបទដែលជាប់ទាក់ទង