រដ្ឋបាលខេត្តក្រចេះជូនដំណឹងស្តីពី កីឡារត់ប្រណាំង និងកីឡា ជិះកង់ រួមទាំងកីឡាប្រណាំងទូក«ង»ផងដែរ។
រដ្ឋបាលខេត្តក្រចេះជូនដំណឹងស្តីពី កីឡារត់ប្រណាំង និងកីឡា ជិះកង់ រួមទាំងកីឡាប្រណាំងទូក«ង»ផងដែរ..!!
ខេត្តក្រចេះ ៖
ម្បីអបអរសាទរពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ និងជាការហាត់ត្រៀមជ្រេីសរេីសកីឡាករឆ្នេីមដេីម្បីចូលរួមប្រកួតកីឡាសុីហ្គែម នៅឆ្នាំ២០២៣ខាងមុខ ។ រដ្ឋបាលខេត្តក្រចេះនៅថ្ងៃចន្ទទី១០ ខែតុលា ឆ្នាំ២០២២ បានជូនដំណឹងដល់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋ ទាំង អស់ឱ្យបានជ្រាបថា រដ្ឋបាលខេត្ត និងបេីកការកំសាន្តមាន៣ប្រកួតគឺ ៖ ១- ប្រណាំង រត់ថ្មេីជេីង , ២-ប្រណាំងជិះកង់ និង ៣ -ប្រណាំងទូក «ង» ជាលក្ខណៈប្រពៃណី ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ -២២-២៣ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ។ ហេីយជាការបេីកសករាជថ្មីសម្រាប់ខេត្តក្រចេះ ក៏ដូចជាជូននូវការលំហែកាយ និងអារម្មណ៏សម្រាប់ប្រជាពលរដ្ឋ យេីងទូទៅ ដែលខកខានអស់រយៈពេលជាង២ឆ្នាំកន្លងមក ដោយសារប្រទេសជួបនិងវិបត្តមេរោគរាតត្បាតនៃជម្ងឺកូវីដ-19 ។ តែសូមបងប្អូនមេត្តា កុំភ្លេចនូវវិធាន « ៣ការពារ និង ៣ កុំ » ៕ ដោយ ស៊ាន ចន្ទ័ដា