រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យលើស្ថានការណ៍ទឹកជំនន់ក្នុង ខេត្តកំពង់ធំ!

កំពង់ធំៈ នៅថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB, EIB, AIIB, and WB MOWRAM អមដំណើរដោយសហការី និងប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញចុះធ្វើការត្រួតពិនិត្យលើ ស្ថានការណ៍ទឹកជំនន់ ក្នុងខេត្តកំពង់ធំ ដែលបានកើនឡើងដល់កម្រិតប្រកាសអាសន្នត្រង់គម្រោងអាងទឹកកំពង់គោ ក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ ខេត្តកំពធំ។

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងធ្វើការដឹកនាំបញ្ជាផ្ទាល់ធ្វើការសិក្សាលើគម្រោងអាងទឹកកំពង់គោខាងលើនេះ ដោយយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ប្រាកដប្រជាប្រកបដោយសុក្រឹត្តភាព និងមានស័កសិទ្ធភាពក្នុងការដោះទឹកជំនន់ក្នុងធា ៣០០០ ម៉ែត្រគូប នៅក្នុងរដូវវស្សា និងស្តុកទឹកបានចំនួន ២៧០ លាន ម៉ែត្រគូប ក្នុងចំងាយ ១៦០ គីឡូម៉ែត្រ ដល់ស្ពានសណ្តាន់ ជាទឹករស់សម្រាប់ធានាឲ្យសន្តិសុខទឹកលើគ្រប់វិស័យចំនួន ៣០០ ០០០ ហិកតា ក្នុងស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកសណ្តាន់ បម្រើឲ្យវិស័យអេកូទេសចរណ៍ដ៏ច្រើនក្នុងស្រុកប្រាសាទសម្បូព្រៃគុក និងបម្រើឲ្យបណ្តាស្រុកជាច្រើនទៀតក្នុងខេត្តកំពង់ធំ តាមរយៈស្ទឹងស្លាប់ ទៅជាស្ទឹងរស់ពោរពេញដោយទឹកប្រើប្រាស់គ្រប់រដូវកាល។

ដោយបានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF យ៉ាងមុតមាំ ក្រសួងធនធានទឹក និងឧតុនិយម នឹងធ្វើការកសាងអាងទឹកធំដ៏មាន សមត្ថិភាពខ្ពស់ខាងលើក្នុងពេលដ៏ខ្លីខាងមុខនេះដើម្បី ជាយុទ្ធសាស្រ្តក្នុងការ ដោះស្រាយបញ្ហាទឹកជំនន់គ្រប់ប្រភេទក្នុងខេត្តកំពង់ធំ បានទាំងស្រុង បង្កើនវិស័យអេកូទេសចរណ៍និងបង្កើនការផលិតបាន៣ដងដោយសុវត្ថិភាព ដែលជាហេតុធ្វើឲ្យមានលក្ខណៈល្អប្រសើឡើងជាបន្តបន្ទាប់ ដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង