រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវបេតុងអាមេប្រវែង ៩២០ ម៉ែត្រនៅសង្កាត់កោះទ្រង់ ក្រុងក្រចេះ !

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវបេតុងអាមេប្រវែង ៩២០ ម៉ែត្រនៅសង្កាត់កោះទ្រង់ ក្រុងក្រចេះ !

ខេត្តក្រចេះ÷ ប្រជាពលរដ្ឋ នៅសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ សប្បាយចិត្តអបអរសាទរ ដោយបានទទួលកំណាត់ផ្លូវដ៏ស្អាត ជា សមិទ្ធផលដ៏រឹងមាំ ។. សូមបញ្ជាក់ផងដែរថា ៖ ផ្លូវនេះផលិតឡេីង ពីបេតុង អាមេ ដែលមានប្រវែង 920 ម៉ែត្រ ទទឹង 1,50 ម៉ែត្រ កម្រាស់0,12 សង់ទីម៉ែត្រ ។ ប្រើប្រាស់ថវិការមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍នៅមូលដ្ឋាន ។ ជាក់ស្តែង នាព្រឹក ថ្ងៃ ១ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃ អង្គារ៏ ទី១១ ខែ តុលា ឆ្នាំ២០២២នេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមមធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ។ ពិធីនេះ ដោយមានការអញ្ជេីញចូលរួម ពីឯកឧត្តម លោកជំទាវ នៃក្រសួងរ៉ែ និងថាមពល , លោក លោកស្រី ប្រធានក្រុមប្រឹក្សាក្រុង លោក លោក ស្រី ជាអភិបាលរងក្រុង លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ ជុំវិញខេត្ត . លោក លោកស្រី មេបញ្ជារការ មេបញ្ជារង នៃកងកម្លាំងទាំងបីប្រភេទ ព្រមទាំង លោក ចៅសង្កាត់ រួមនិងប្រជាពលរដ្ឋ ជាង១២០នាក់ផងដែរ ។ នាឱកាសនោះ លោក អភិបាលរងក្រុង បានលេីងធ្វេីរបាយការណ៍សង្ខេប ពីវឌ្ឍនភាព នៃវិវឌ្ឍន៏ នៅក្នុងក្រុង ដោយឡែកនៅសង្កាត់ កោះទ្រង់ ។


សង្កាត់កោះទ្រង់ គឺជាសង្កាត់01 ក្នុងចំណោមសង្កាត់ទាំង05 របស់ក្រុងក្រចេះដែល មានទន្លេព័ទ្ធជុំវិញ ស្ថិតនៅទល់មុខ ទីរួមខេត្ត ក្រចេះ ។ សង្កាត់កោះទ្រង់ ដែល មានផ្ទៃដីសរុប14,49 គីឡូម៉ែត្រការ៉េ ក្នុងនោះមានដីបង្កបង្កើនផលចំនួន 288 ហិកតា មានដីសង់លំនៅឋាន 35 ហិចតា ក្រៅពីនោះជាវាលខ្សាច់ និងបឹង ។
នាឱកាសនោះដែរ ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ស៊ុយ សែមមានប្រសាសន៍បញ្ជាក់ថា÷ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន នាំមកនូវសន្តិភាពពេញលេញ ស្ថេរិភាពនយោបាយសន្តិសុខរឹងមាំ ប្រជាពលរដ្ឋមានកម្រិតជីវភាពកាន់តែល្អប្រសើរឡើង។ប្រទេសពោរពេញទៅដោយភាពសំបូរសប្បាយ ដែលជា ឧត្តមប្រយោជន៏ នៃការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ និងបានធ្វើឲ្យមាតុភូមិកម្ពុជា នៃយើងមានការរីកចម្រើនលើគ្រប់វិស័យ ជាក់ស្ដែងការរីកចម្រើនវិស័យធនធានរ៉ែ និងថាមពល ។
ឯកឧត្តមបានបញ្ជាក់ថា កន្លងមកក្រសួងរ៉ែនិងថាមពលបានផ្ដល់មូលនិធិរ៉ែដល់អាជ្ញាធរមូលដ្ឋានទូទាំងប្រទេស ហេីយអនុវត្តគម្រោងបានចំនួន 44 គម្រោងដែលបានបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ 26 577គ្រួសារ និងកំពង់អនុវត្តបន្ត 20 គម្រោងនិងសិក្សាវាយតម្លៃ 7 គម្រោង ក្នុងនោះរួមមានផ្លូវបេតុងសាលារៀនស្រះទឹក ប្រឡាយ ដែលស្ថិតនៅតំបន់មានប្រតិបត្តិការធនធានរ៉ែ ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បញ្ជាក់ទៅកាន់បងប្អូនប្រជាពលរដ្ឋថា÷ថវិកាដែលបានយក សាងសង់ផ្លូវបេតុងអាមេនៅក្នុងសង្កាត់កោះទ្រង់នេះ គឺបានមកពីការចំណូលបង់ពន្ធ របស់អាជីវករអាជីវកម្មបូមគ្រួស.ខ្សាច់ នៅក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះយើង នេះ ។ ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់ថា ថវិកានៅសល់ក្នុងមូលនិធិធនាគារប្រមាណជាង 4 ម៉ឺន ដុល្លារទៀតប្រសិនបើ លោក ចៅសង្កាត់កោះទ្រង់ ត្រូវមានគម្រោងផែនការធ្វើផ្លូវបន្ត ឬក៏ធ្វើអ្វីទៀតដែលក្នុងន័យបម្រើផលប្រយោជន៍រួម ក្នុងសង្កាត់កោះទ្រង់ សូមយកថវិកាទាំងនោះទៅប្រើប្រាស់តាមតម្រូវការចុះ ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលមានប្រសាសន៍ផ្ដាំផ្ញើសូមបងប្អូន សូមចូលរួមថែរក្សាសមិទ្ធផល ផ្លូវបេតុងនេះ ប្រេីប្រាស់ឱ្យបានគង់វង់និង យូរវង្វែង។


ឯកឧត្តម បានបន្ថែមថា ៖ ក្រសួងរ៉ែ និងថាមពលបានទទួលនូវសំណើពីអាជ្ញាធរសង្កាត់កោះទ្រង់ចំនួនផ្លូវ2គម្រោង (គម្រោងទី1) ដោយកាលពីឆ្នាំ 20 18 បានសាងសង់ផ្លូវបេតុង1ខ្សែប្រវែង 500 ម៉ែត្រចំណាយថវិកាអស់11 200ដុល្លារ និង(គម្រោងផ្លូវខ្សែទី2) ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ មានប្រវែង920ម៉ែត្រ ទទឹង1,50m ជាផ្លូវបេតុងអាមេ ចំណាយថវិកាសាងសង់សរុប ចំនួន 31 556ដុល្លារ។ សរុបទាំងពីរគម្រោងស្មើនឹងផ្លូវ 2 ខ្សែទាំងជួរខាងកើតនិងជួរខាងលិចសរុបថវិកាចំនួន42 756ដុល្លារ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរប្រកបមុខរបរផ្សេងៗ ក៏ដូចជាការលើកស្ទួយវិស័យទេសចរណ៍ នៅក្នុងតំបន់មួយនេះឲ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី ស៊ុយ សែមបានចែកសារ៉ុង ជូនបងប្អូនអ្នកចូលរួមទាំងអស់ ម្នាក់មួយ រួមនឹងថវិកាមួយចំនួនផងដែរ ៕ ដោយ ស៊ាន ចន្ទ័ដា

អត្ថបទដែលជាប់ទាក់ទង