អភិបាលខេត្តត្បូងឃ្មុំចុះពិនិត្យផ្លូវដែលខូចខាតដោយជំនន់ទឹកភ្លៀងនារដូវវសកសានេះ នៅក្នុងស្រុកអូរាំងឳ

អភិបាលខេត្តត្បូងឃ្មុំចុះពិនិត្យផ្លូវដែលខូចខាតដោយជំនន់ទឹកភ្លៀងនារដូវវសកសានេះ នៅក្នុងស្រុកអូរាំងឳ

( ត្បូងឃ្មុំ ):

ផ្លូវកៅស៊ូ ១ ខ្សែប្រវែង ២៩,៥ គីឡូម៉ែត្រ តភ្ជាប់ពីក្រុងសួងមកកាន់ទីរួមស្រុកអូររាំងឪ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អឿិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំ មន្ត្រីពាក់ព័ន្ធខេត្តចុះសិក្សាពិនិត្យ សម្រេចជួសជុលដើម្បីសម្រួល ក្នុងអន្តរកាលដ៏លំបាកនេះ ជូនប្រជាពលរដ្ឋ ដើម្បីបង្កើតឲ្យមានភាពងាយស្រួល ក្នុងការធ្វើចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋ សិក្សានុសិស្ស មន្ត្រីរាជការ និងការដឹកជញ្ជូន កសិផលទៅកាន់ទីផ្សារឲ្យមានភាពប្រសើរឡើងវិញ ។
លោក ងួន ប៊ុនណា អភិបាលស្រុកអូររាំងឪបានឲ្យដឹងថា ផ្លូវដែលរងការខូចខាតនេះ មានប្រវែង ១៥,៥ គីឡូម៉ែត្រ ឆ្លងកាត់ ៣ ឃុំ មានឃុំ.ឃុំចក ឃុំទួលសូភី និងឃុំគងជ័យ ។
លោកអភិបាលបន្តថា កន្លងមកស្រុកបានរាយការណ៍ និងស្នើសុំទៅមន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត និងក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បើសុំចំណាត់ការ ហើយថ្ងៃនេះលោកបណ្ឌិតអភិបាលខេត្តដឹកនាំកម្លាំងចុះសិក្សាពិនិត្យផ្លូវនេះ ដើម្បីជួសជុលសម្រួលឲ្យផុត ពីការលំបាននេះ ។
លោកអភិបាលស្រុកបន្ថែមថា ផ្លូវនេះមានទទឹងតែ ៥ ម៉ែត្រទេ ពិបាកក្នុងការធ្វើដំណើរបន្តិច ហើយក្នុងករណីបើសិនជាដំណាក់ការក្រសួងមានលទ្ធភាពធ្វើថ្មី ប្រជាពលរដ្ឋក៏ដូចស្រុកសំណូមពរសុំផ្លូវឲ្យបានទទឹងពី ៦ ទៅម៉ែត្រ ជាផ្លូវកៅស៊ូ ឬបេតុងក៏បាន ឲ្យធំ ទូលាយជាងមុនផ្តល់ភាពងាយក្នុងការអាស្រ័យផលជាសកល ។


លោក អាន ស៉ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ផ្លូវកៅស៊ូប្រវែង ២៩,៥ គីឡូម៉ែត្រនេះ ក្រសួងអភិវឌ្ឍន៍ ជាអ្នកទទួលខុសត្រូវ តែស្ថិតក្នុងដំណាក់ការជាក់ស្តែងនេះ លោកបណ្ឌិតអភិបាលខេត្ត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលស្រុកអូររាំងឪ ចុះសិក្សាពិនិត្យ ដើម្បីផ្តល់ជាលទ្ធភាពក្នុងការជួលជុលផ្លូវនេះ ឲ្យប្រសើរឡើងវិញ ។
លោកប្រធានបញ្ជាក់ទៀតថា ចំពោះថវិកា រដ្ឋបាលខេត្តជាអ្នកដោះស្រាយ ដោយជួលជុលផ្លូវប្រើថ្មកាត់ស៉ីសខ្មៅល្អិតៗ បំពេញរដៅផ្លូវដែលខូចខាតទាំងនោះ មានប្រវែង ១៥,៥ គីឡូម៉ែត្រ ក្នុងស្រុកអូររាំងឪ ។
ដោយមានការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្ត បានឲ្យមន្ទីរជំនាញ រួមសហការជាមួយរដ្ឋបាលស្រុកអូររាំងឪ ទទួលជួសជុលផ្លូវនេះ ឲ្យបានប្រសើរឡើងវិញក្នុងពេលឆាប់នេះផងដែរ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង