សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីស្ត្រីលើកទី២
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីស្ត្រីលើកទី២
នៅរសៀល ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានស្ដីពីស្ត្រីលើកទី២ ដែលកិច្ចប្រជុំនេះ ធ្វើឡើងដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធវីដេអូផង នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។
កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖បំផុសសហគ្រិនស្ត្រីនៅក្នុងអាស៊ាន»។ កិច្ចប្រជុំនេះ នឹងមានអ្នកចូលរួមដោយផ្ទាល់មានប្រមាណ ៣០០នាក់ និងតាមប្រព័ន្ធវីដេអូប្រមាណ ៥០០នាក់។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីស្ត្រីលើកទី២នេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះបើក និងបិទកិច្ចប្រជុំ។ ក្រៅពីនោះ ក៏មានបទអន្តរាគមន៍ពីវាគ្មិនពិសេសៗផងដែរ។