ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៏ជនបទ អញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពលេីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ…!!
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៏ជនបទ អញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពលេីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ…!!
ខេត្តក្រចេះ ៖ មន្ទីរអភិវឌ្ឍន៏ ខេត្តក្រចេះ នាព្រឹក ថ្ងៃ ពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការនៃក្រសួងអភវឌ្ឍន៏ជនបទ អញ្ជេីញដឹកនាំកិច្ចប្រជុំមួយ ស្តីពីវឌ្ឍភាពលេីវិស័យផ្គត់ផ្គង់ទឹកស្អាត និងសុខភាព អនាម័យនៅជនបទ ។ វិធីនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏ស្និតស្នាលក្រៃលេង ដោយមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម ថោង ពោជ អនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៏ជនបទ , ឯកឧត្តម ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាត ជនបទ , ឯកឧត្តម ឌួង ពៅ អភិបាលនៃគណៈអភិបាលរងខេត្តក្រចេះ ,លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ក្នុងខេត្ត ,លោក វេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ ,លោក លោកស្រីមេឃុំ ចៅសង្កាត់ រួមនិងមន្ត្រីនៃមន្ទីរអភិវឌ្ឍន៏ជនបទ ប្រមាណជាង ៩០នាក់ ផងដែរ ។ នាឱកាសនោះ លោក ជាវ ហាវ ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តក្រចេះ អញ្ជេីញឡេីងធ្វេីគារវៈកិច្ចស្វាគមន៏ និង អានរបាយការណ៏ សង្ខេបស្តីពីវឌ្ឍនៈភាព លេីវិស័យ ទឹកស្អាត និងសុខភាព អនាម័យនៅជនបទ រួមទាំងហេដ្ឋារចនាសម្ពន្ធ័ផ្លូវ លំនៅជនបទដែលមន្ទីរអភិវឌ្ឍន៏ អនុវត្តន៏បានក្នុងរយៈពេលកន្លងមក ជូនចំពោះ ឯកឧត្តម គណៈអធិបតី និងអង្គពិធីទាំងមូល ដែលបានអញ្ជេីញចូលរួម នាឱកាសនេះ ។ ជាមួយគ្នានេះ ឯកឧត្តម ឌួង ពៅ គណៈអភិបាលរងខេត្ត តំណាង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៏ ជម្រុញឱ្យមន្ទីរ អភិវឌ្ឍន៏ជនបទ ខិតខំ អនុវត្តការងារ លេីវិស័យ ទឹកស្អាត និងសុខភាពអនាម័ជនបទ ឱ្យបានល្អបន្ថែមទៀត ដេីម្បីលេីកកម្ពស់នូវសុខភាព និងជីវភាព របស់ប្រជាពលរដ្ឋយេីងនៅតាមជនបទ ឱ្យបានប្រសេីរឡេីង និងខិតខំសហការជាមួយអង្គការដៃគូរនានា ឱ្យបានល្អប្រសេីរ ក្នុងការអនុវត្តនូវគម្រោងទាំងឡាយ ដែលមាន ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។ ខិតខំពង្រឹងនិងពង្រីកសមត្ថភាពការងារឱ្យបានរឹងមាំ ដេីម្បីឈានទៅអនុវត្តន៏កាងារឱ្យមានប្រសិទ្ធិភាព ។ រក្សា សាមគ្គីភាពផ្ទៃក្នុង ក៏ដូចជាមួយអង្គការដៃគូរគ្រប់ស្ថាប័ណ ឱ្យបានល្អដេីម្បីនាំនៅការអភិវឌ្ឍន៏នៅមូលដ្ឋានឱ្យមានការរីកចម្រេីន ក្នុងខេត្តបន្ថែមទៀត ។
ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត មានប្រសាសន៏ថា៖ យោងតាមផែនការសកម្មភាព ឆ្នាំ២០២០ បានរំលិចយ៉ាងច្បាស់ថា ៖ ឆ្នាំ២០២៣យេីងអនុវត្តឱ្យបាន៩០% នៃផែនការសកម្មភាព ទាំងទឹកស្អាតនិងអានាម័យ ហេីយ អនុវត្តន៏ឱ្យបាននូវការងារអស់ទាំងនេះ ក្នុងឆ្នាំ២០២៥ ឱ្យ បាន១០០% នេះគោលការណ៏ ដេីម្បីឆ្លេីយតបទៅនឹងផែនការជាសកលរបស់រាជរដ្ឋាភិបាលកម្ពុជា ដេីម្បីឱ្យប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ បរិស្ថានល្អនិងមានអនាម័យ នៅជនបទ។ ឯកឧត្តម បន្តថា៖ ទាក់ទងនិងសមិទ្ធផលលេីវិស័យទឹកស្អាត និងអានាម័យ យេីងនៅមានចំណុចព្រួយបារម្មណ៏ច្រេីន ពីអនាម័យនៅមានកំរិត តាមជនបទ ដូចនេះ សូមឱ្យអាជ្ញាធរ ពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ មេត្តាយកចិត្តទុកដាក់ខ្ពស់ផ្នែកអានាម័យ គឺ ដូចជា សាងសង់បង្គន់ ការប្រេីប្រាស់ទឹកស្អាត និងចូលរួមធ្វេីអានាម័យ មុនពេលបរិភោគ និងពេលបន្ទោបង់ ទាំងអស់នេះជាយន្តការគន្លឹះដែលធ្វេីឱ្យសម្រេចផែនការ ផ្នែកសុខភាពសាធារណៈ ។ ឯកឧត្តមបានបន្ថែមថា ៖ តាមស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក និងអង្គការវុលបែង ក្នុងឆ្នាំ២០០៨ បានបញ្ជាក់ថា មនុស្សដែលរស់នៅក្នុងបរិស្ថានជុំវិញខ្លួនមិនល្អ ពិសេស កុមារមានអាយុក្រោម៥ឆ្នាំគឺ ប៉ះពាល់ដល់ប្រព័ន្ធខួរក្បាលនិងការលូតលាស់ កាត់បន្ថយដល់បញ្ញាស្មារតី ជាចម្បង ។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា ៖ យេីងត្រូវភ្ជាប់លក្ខណៈទាំងបីយ៉ាង គឺមានអនាម័យ ប្រពៃណីល្អនិងបរិស្ថានល្អ យេីងមានទឹកដី និងសោភណ្ឌភាពនៃទឹកដីស្រស់បំព្រង ដូចទិដ្ឋភាពទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្របតាមនយោបាយវ៉ាក់សាំងស្រោចស្រពពេញផ្ទៃប្រទេស របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ សែនជានាយករដ្ឋមន្រ្តី សម្តេចបានគិតគូរខ្ពស់បំផុតពីសុខភាពសាធារណៈ និងគិតពីជីវិតប្រជាពលរដ្ឋទូទៅ គឺមិនឱ្យមានស្លាប់ដោយសារជម្ងឺកូវីដ-19ទៀតឡេីយ ។ នេះហេីយជាការទំនុកចិត្តពីសំណាក់ភ្ញៀវទេសចរណ៏ ដែល គេចូលចិត្តមកប្រទេសយេីង ដេីម្បីទេសចរណ៏ មួយវិទៀតដោយសារយេីងមានសន្តិភាពពេញលេញលេីផ្ទៃប្រទេស និងមានសន្តិសុខគ្រប់គ្រាន់ក្នុងការពារ ។ លេីសពីនេះឯកឧត្តម បន្ថែមថា៖ ដេីម្បីឱ្យសកម្មភាពនេះបានកាន់តែប្រសេីរឡេីង សូមអាជ្ញាធរដែនដីយេីងទាំងអស់គ្នា អនុវត្តន៏ បំផុសដល់ប្រជាពលរដ្ឋឱ្យចូលរួមនៅគ្រប់មូលដ្ឋាន និងសហគមន៏ ឱ្យបានផុលផុសដេីម្បីសុខមាលភាពទាំងអស់គ្នា តាមជនបទ ។ ជាចុងក្រោយ ឯកឧត្តម អញ្ជេីញថតរូបទុកជាអានុស្សាវារីយ៏ ផងដែរ ដេីម្បីបង្ហាញពីភាពស្និតស្នាល ៕ ដោយ ស៊ាន ចន្ទ័ដា