រដ្ឋបាលខេត្តក្រចេះប្រជុំបូកសរុបលទ្ធផលប្រចាំត្រីមាសទី៣ឆ្នាំ២០២២និងលេីកទិសដៅអនុវត្តន៍ការងារបន្ត..!

រដ្ឋបាលខេត្តក្រចេះប្រជុំបូកសរុបលទ្ធផលប្រចាំត្រីមាសទី៣ឆ្នាំ២០២២និងលេីកទិសដៅអនុវត្តន៍ការងារបន្ត..!!

ខេត្តក្រចេះ ÷ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រត្រីមាសទី៣ ឆ្នាំ២០២២ និងលេីកទិសដៅអនុវត្តការងារបន្ត ។ នាថ្ងៃទី១២ ខែតុលា ឆ្នំា២០២២ កិច្ចប្រជុំនេះផងដែរ មានការចូលរួម ពីឯកឧត្តម លោកជំទាវ ជាគណៈអភិបាលរងខេត្ត លោក លោកស្រី ជាអភិបាល អភិបាលរង ស្រុក ក្រុងទាំង៦ . លោក នាយក នាយករងរដ្ឋបាលសាលាខេត្ត . លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត. លោក លោកស្រី មេបញ្ជារការ មេបញ្ជារការង នៃកងកម្លាំងទាំងបីប្រភេទ ចំណុះឱ្យសាលាខេត្តក្រចេះ ជាង១២០នាក់ ។ កិច្ចប្រជុំនេះផងដែរមានរបៀបវីរៈ ចំនួន ៤ ដូចមាន ៖ ១- ពិនិត្យសេចក្តីព្រាងរបាយការ , ២- ពិនិត្យលេីការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម , ៣- ពិនិត្យការបង្រ្កាបបទល្មេីសព្រៃឈេី -និងការគ្រប់គ្រងធនធានធម្មជាតិ , ៤-បញ្ហាផ្សេងៗ , ។

 

កិច្ចប្រជុំប្រចាំត្រីមាសលេីកទី៣ នេះ នៅតាមបណ្តា ក្រុង ស្រុក បានលេីកបញ្ហា មួយចំនួន ប្រឈម ជូនអង្គប្រជុំ និងជំរាបជូនថ្នាក់ដឹកនាំខេត្តដេីម្បីមានវិធានការ ដោះស្រាយ ។ ជាមួយគ្នានេះ ឯកឧត្តម គណៈអភិបាលខេត្ត មានប្រសាសន៏ថា ៖ ដេីម្បីអនុវត្តនូវការងារក្នុងអង្គភាព មន្ទីរ ឬ ស្ថាប័ន ឱ្យបានល្អ យេីងត្រូវ មានការឯកភាព និងសហការគ្នាល្អ ប្រកបដោយ ការទទួលខុសត្រូវ ដេីម្បីឈានទៅរក ការអនុវត្ត នូវ បទបញ្ជារផ្ទៃក្នុងប្រកបដោយ ភាពទទួលខុសត្រូវ ។ ឯកឧត្តម មានប្រសាសន៏បន្តថា ៖ រីឯការងារចំពោះមុខ ដែលយេីងត្រូវចូលរួមធ្វេីអនាម័យ ឱ្យបានស្អាតល្អ កែសោភ័ណ្ឌភាព ហេដ្ឋារចនាសម្ព័ន មាត់ទន្លេ ឱ្យមានភាពទាក់ទាញ ចំពោះផ្ញៀវជាតិ និងអន្តរជាតិដែលមកកំសាន្តនៅក្នុងរបស់យេីង ពិសេសការរៀបចំនៅក្នុងពិធីបុណ្យអុំទូក « ង» នាថ្ងៃខាងមុខ នេះ និងឈានទៅរកថ្ងៃប្រកួតកីឡាសុីហ្គេម នាឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពជា បានទទួលធ្វេីម្ចាស់ផ្ទះ ។ លេីសពីនេះ ឯកឧត្តម វ៉ា ថន អភិបាល ខេត្តក្រចេះ បានសំណូមពរ ទៅដល់ លោក លោកស្រី អភិបាលក្រុងស្រុក ទាំង ៦ សូមចុះវាយតម្លៃ និងស្រង់ទិន្នន័យ នៃផលប៉ះពាល់ និងការខូចខាត ផលដំណាំ មានស្រូវ ពោត សណ្តែល ល្ង និងដំណាំផ្សេងៗ ។ល។ ដែលខូចខាតដោយសារជំនន់ទឹកភ្លៀង ។ ជាមួយគ្នា នេះដែរ ឯកឧត្តម អភិបាលខេត្ត សូមថ្លែង អរគុណ ដល់បណ្តាមន្ទីរ អង្គភាព ដែលខិតខំអនុវត្តការងាររបស់ខ្លួន ជូនរដ្ឋបាលខេត្ត ក៏ដូចជូនរាជរដ្ឋាភិបាល ប្រកបដោយជោគជ័យ និងទំនួលខុសត្រូវខ្ពស់ ។ ឯកឧត្តម បានក្រេីនរំលឹក ដល់សមត្ថកិច្ច ពាក់ព័ន្ធ សូមបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ផ្នែកសន្តិសុខ សារធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយសុខសុវត្ថិភាពនៅគ្រប់ទីកន្លែងក្នុងខេត្ត ៕ ដោយ ស៊ាន ច័ន្ទដា

អត្ថបទដែលជាប់ទាក់ទង