ប្រជាពលរដ្ឋនៅលើទីទួលសុវត្តិភាពកំពង់តែប្រឈម បញ្ហាកង្វះទឹកស្អាត អត់បង្គន់អនាម័យប្រើប្រាស់ និងសត្វពាហន:អត់ស្មៅសុី
ប្រជាពលរដ្ឋនៅលើទីទួលសុវត្តិភាពកំពង់តែប្រឈម បញ្ហាកង្វះទឹកស្អាត អត់បង្គន់អនាម័យប្រើប្រាស់ និងសត្វពាហន:អត់ស្មៅសុី
( ត្បូងឃ្មុំ ):ប្រជាពលរដ្ឋប្រម៉ាណជា ២០ គ្រួសារ ដែលកំពង់រស់នៅលើទីទួលសុវត្តិភាពកំពង់តែប្រឈម បញ្ហាកង្វះទឹកស្អាត អត់បង្គន់អនាម័យប្រើប្រាស់ និងសត្វពាហន:អត់ស្មៅសុី ។
ប្រជាពលរដ្ឋរស់នៅភូមិព្រែកតូច ( ប្លុកបឹងទន្សោង ) ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គ បានជំលៀសមកស្នាក់នៅបណ្ដោះអាសន្យនៅទីទួលសុវតនតិភាព ស្ថិតលើដីឧកញ្ញា អាន ម៉ារឌី ក្នុងភូមិទន្លេបិតលើ ឃុំទន្លេបិត ស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ពួកគាត់មានគ្នាប្រម៉ានជា ២០ គ្រួសារ ។
ប្រជាពលរដ្ឋបន្តថា ពួកគាត់កំពង់តែជួបញ្ហាកង្វះទឹកសម្រាប់ប្រើប្រាស់ ដោយប្រើទឹកទន្លេមកត្រង់ទុកឲ្យរងថ្លាហើយដាំឲ្យពុះសម្រាប់ហូប ឬក៏ទិញទឹកសុទ្ធគេមកសម្រាប់ទទួលទាន ចំពោះបញ្ហាបន្ទោបង់វិញ គឺត្រូវរត់ទៅរកព្រៃគម្ពោធ ក្បែៗនោះឲ្យរួចមួយគ្រាៗសិនទៅ ។
ប្រជាពលរដ្ឋបន្ថែមថា នៅភូមិរបស់គាត់ទឹកស្រកវិញអស់ហើយ តែគាត់នៅខ្វះស្មៅសម្រាប់គោពពែរបស់គាត់ ដោយសារតែស្មៅនៅទីនោះមិនទាន់ដុះឡើងវិញ ពួកគាត់ត្រូវបន្តរស់នៅទីនេះបន្តិចទៀតសិន ដើម្បីរងចាំឲ្យស្មៅដុះសម្រាប់គោពពែរបស់គាត់សិន បានត្រឡប់ទៅវិញ ។
លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងនៅរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ ថា មន្ត្រីជំនាញបានរៀបចំទឹកស្អាត និងបង្គន់អនាម័យចល័ត្ន រៀបនឹងយកទៅហើយ តែដោយសារទឹកទន្លេបានស្រកទៅវិញ ហើយប្រជាពលរដ្ឋបានត្រលប់ទៅលំនៅដ្ឋានវិញអស់ជាច្រើនហើយ នៅសល់តិចតួច ដែលពួកគាត់មានសត្វពាហន:មិនទាន់ចេញទៅ ទើបមន្ត្រីជំនាញរបស់យើង រង់ចាំមើលសិន បើសិនជាទឹកហក់ឡើងវិញនោះកម្លាំងនឹងយកទៅដាក់ជូនប្រជាពលរដ្ឋភ្លាម ៕ សុខ ផន