រដ្ឋបាលខេត្តក្រចេះអញ្ជេីញដឹកនាំកិច្ចប្រជុំពីគ្រោះយោបល់រៀបចំប្រារព្វពិធី រត់ប្រណាំង, ជិះកង់និងប្រណាំងទូក « ង»លក្ខណៈប្រពៃណី។
រដ្ឋបាលខេត្តក្រចេះអញ្ជេីញដឹកនាំកិច្ចប្រជុំពីគ្រោះយោបល់រៀបចំប្រារព្វពិធី រត់ប្រណាំង, ជិះកង់និងប្រណាំងទូក « ង»លក្ខណៈប្រពៃណី…!!
ខេត្តក្រចេះ ៖ ដេីម្បអបអរសាទរនូវពិធី អុំទូកខ្នាតអន្តរជាតិ , រត់ប្រណាំង និងប្រណាំងកង់ , នារសៀល ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២២ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញដឹកនាំកិច្ចប្រជុំមួយស្តីពីការរៀបពិធី កីឡា រត់ប្រណាំង , ជិះកង់ប្រណាំង និងពិធីអុំទូក « ង » ដែលនឹងប្រព្រឹត្តទៅ នៅ ថ្ងៃទី ២១-២២ និងទី២៣ ខាងមុខ ដេីម្បីវាស់ស្ទង់សមត្ថភាពក្រុមកីឡាករ ក៏ដូចបានរៀបចំត្រៀមទុកជាមុនសម្រាប់ហ្វឹកហ្វឺនហាត់សមកម្លាំងក្នុងការត្រៀមចូលរួមប្រកួត កីឡា សុីហ្គែមនាឆ្នាំ ២០២៣ ខាងមុខនេះ ដែលទេសកម្ពុជា យេីងធ្វេីជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាគ្រប់ប្រភេទ ។ ឯកឧត្តម អភិបាលខេត្តមានប្រសាសន៏ថា៖ ក្នុងកម្មវិធីនេះ ខេត្តក្រចេះយេីង ក៏បានរៀបការតាំងពិព័រ « ភូមិមួយ ផលិតផលមួយ » និងមានស្តង់តាំងពិព័រផ្សេងៗទៀតរបស់អតិថិជន ដ៏សំបូរបែបនិងទំនិញគ្រប់ប្រភេទ ដេីម្បី ជាការទាក់ ទាញទឹកចិត្តផ្ញៀវទេសចរណ៏ ជាតិ និងអន្តរជាតិដែល បានមកទស្សនា កំសាន្ត និងលំហែរកាយ នៅពេលថ្ងៃ និងពេលរាត្រី រយៈពេល ចំនួន ៣ថ្ងៃ ៣យប់ ផងដែរ ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ៖ ចំពោះកីឡាករ អុំទូក «ង » សូមគណៈកម្មការ ជ្រេីសរេីស កីឡាណាដែលគាត់ចេះហែលទឹក ដេីម្បីជៀសវាងនូវការគ្រោះថ្នាក់ ជាយៈថាហេតុ «លិចទូក ង» ពីព្រោះទឹក ទន្លេមេគង្គកំពុងហូរខ្លាំងនៅឡេីយនៅពេលអុំទូកនោះ ។ ដូនេះយេីងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាមុន ដេីម្បីរក្សាបានសុខសុវត្ថិភាព ស័កសម ពាក្យចាស់ពោលថា « ប្រហែសបាត់ ប្រយ័ត្នគង់ » ហេីយមានសំលៀក បំពាក់សមរម្យ មួយវិញទៀតត្រូវមានអនាម័យល្អនៅគ្រប់គោលដៅ ។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានដាក់បញ្ជារ ដល់ កម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ត្រូវធ្វេីការយកចិត្តទុក ដាក់ខ្ពស់បំផុត ក្នុងការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនផ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋឱ្យហ្មត់ចត់បំផុត នៅគ្រប់គោលដៅ ក្នុងរយៈពេលបីថ្ងៃនេះ ពិសេស ត្រូវប្រុងប្រយ័ត្ន ក្រុមចោរឆក់ ចោរលួច ដែលវាឆ្លៀតឱកាស ពេលយប់ក្តី និងថ្ងៃក្តី ធ្វេីយ៉ាងណា បានសុខ សុវត្ថិភាពល្អ ដេីម្បីកិត្តិយសខេត្តក្រចេះរបស់យេីង ក្នុងរយៈពេលបីថ្ងៃ ក៏ដូចពេលអនាគត ៕ ដោយ ស៊ាន ច័ន្ទដា