ថ្នាក់ដឹកនាំសាខាសមាគមនារី ខេត្តកំពង់ចាម អញ្ជើញអមដំណេីរ លោកជំទាវ មាន សំអាន ចែកអំណោយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ២០០គ្រួសារ

ថ្នាក់ដឹកនាំសាខាសមាគមនារី ខេត្តកំពង់ចាម អញ្ជើញអមដំណេីរ លោកជំទាវ មាន សំអាន ចែកអំណោយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ២០០គ្រួសារ

កំពង់ចាម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នេះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម បានអញ្ជើញអមដំណេីរ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដេីម្បី សន្តិភាពនិងអភិវឌ្ឍន៍ អញ្ជេីញចែកអំណោយរបស់គណៈប្រតិភូសមាគមសប្បុរសធម៌ បាវ យ៉ាកង៉ូ ទីក្រុងហូជីមិញ ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន ២០០គ្រួសារ ដែលអញ្ជើញមកពី សង្កាត់បឹងកុក វាលវង់ សំបួរមាស ក្នុងក្រុងកំពង់ចាម និងមួយចនួនទៀត មកពីស្រុកកំពង់សៀម ដែលពិធីនេះ ប្រព្រឹត្តទៅនៅវត្តខេមវ័នបឹងស្នាយ (ហៅវត្តថ្មី) ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ ពិធីនេះ ក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា លោកស្រី អនុប្រធាន សាខាសមាគមនារីខេត្ត និងសមាជិកា នៃសាខាសមាគមនារីខេត្ត ព្រមទាំង អាជ្ញាធរមូលដ្ឋាន ជាច្រើនរូប ផងដែរ ។

នាឱកាសនោះ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ បានថ្លែងថា គណៈប្រតិភូវៀតណាម បាននាំយកអំណោយ និងសួរសុខទុក្ខ ប្រជាជនកម្ពុជា និងប្រជាជនវៀតណាម ដែលជាទឹកចិត្តប្រកបដោយភាពមនុស្សធម៌ មកផ្តល់ជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាក របស់ពួកគាត់ បានមួយរយៈ ផងដែរ ។ ជាមួយនោះ លោកជំទាវ ក៏ពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ។ ទាំងអស់នេះ គឺជាការទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំខេត្ត និងការទទួលខុសត្រូវសមាគមនារីកម្ពុជា ដែលមានលោកជំទាវ ជាប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ ទីណាមានទុក្ខលំបាក់ ទីនោះ គឺមានអាជ្ញាធរ ចំាជួយដោះស្រាយជូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា អំណោយចែកជូនដល់ប្រជាពលរដ្ឋ នៅពេលនោះ ក្នុងមួយគ្រួសារៗ មាន គ្រឿងឧបភោគ បរិភោគ និងថវិកា ៣ម៉ឺនរៀល ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ និងក្រុមការងារ បានប្រគេនបច្ច័យរបស់សាខា ជូនដល់ព្រះចៅអធិការវត្ត នូវថវិកាចំនួន ១,០០០,០០០រៀល ។ ដោយឡែក លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា បានប្រគេនបច្ច័យផ្ទាល់ខ្លួន ដល់ព្រះសង្ឃ ដែលគង់នៅវត្តខេមវ័នបឹងស្នាយ នូវថវិកា ចំនួន ២០០ដុល្លារ និងប្រាក់រៀលចំនួន ១០០,០០០រៀល ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង