Man City បន្ដកុងត្រាដល់ Phil Foden ដល់ឆ្នាំ២០២៧


ខ្សែបម្រើ Phil Foden បានចុះកុងត្រាថ្មីជាមួយ Man City ពោលគឺនៅរហូតដល់ឆ្នាំ២០២៧ លើកុងត្រាចាស់ដែលអស់សុពលភាព នៅឆ្នាំ២០២៤។

កីឡាករវ័យ២២ឆ្នាំ រកបាន៥៧គ្រាប់ក្នុងការបង្ហាញខ្លួន ១៨២ប្រកួត ចាប់តាំងពីឡើងមកក្រុមឈុតធំនៅខែវិច្ឆិកា ឆ្នាំ២០១៧។ Phil Foden បានរួមចំណែកឈ្នះពានរង្វាន់ ១១គ្រឿងជាមួយ Man City ដូចជា ពាន Premier League ៤ដង FA Cup ១ដង EFL Cup ៤ដង និង FA Community Shield ២ដង។

ជាមួយការបន្តកុងត្រាថ្មីនេះ Phil Foden បានអះអាងថា រូបគេសប្បាយចិត្តនិងថាប្រៀបដូចជាសុបិនក្លាយជាការពិត ដែលអាចរួមរស់រយៈពេល វែងទៀតជាមួយ Man City ព្រោះរូបគេបានខិតខំតាំងពីនៅក្រុមថ្នាល រហូតមក៕

អត្ថបទដែលជាប់ទាក់ទង