ស្រូវពូជចំនួន៥២,២៧០០តោនត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ២ឃុំក្នុង ស្រុកចិត្តបុរី …!!

ស្រូវពូជចំនួន៥២,២៧០០តោនត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ២ឃុំក្នុង ស្រុកចិត្តបុរី …!!

ខេត្តក្រចេះ ៖ នាព្រឹក ថ្ងៃ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញចុះផ្តល់ស្រូវពូជជូនប្រជាពលរដ្ឋមកពីឃុំ ពីរ គឺឃុំ គោលាប់ និងឃុំបុសលាវ ស្ថិតស្រុកចិត្របុរី ខេត្តក្រចេះ ។ ក្នុងឱកាសនោះផងដែរ ៖ លោក ម៉ៅវិចិត្រ អនុប្រធានមន្ទីរកសិកម្ម បានធ្វេីការនែនាំ និងពន្យល់ អំពីលក្ខណៈបច្ចេកទេសនៃការផលិតពូជស្រូវ ដែលមានឈ្មោះថា ៖ «សែនក្រអូប » ដេីម្បីឱ្យបានលទ្ធផលល្អ សូមបងប្អូនអនុវត្តតាមលក្ខបច្ចេកទេស ដូចខាងក្រោម៖ ១. ត្រូវយកស្រូវដាក់ហាលឱ្យបាន ២-៣ម៉ោងសិន មុននឹងយកស្រូវដាក់ត្រាំ ដេីម្បីឱ្យគ្រាប់ពូជស្រូវនេះមានជាតិម្សៅ ល្អ ។ ២- ពេលដែលស្រង់ស្រូវពីដាក់ត្រាំ យកមកដាក់ហាល សូមមានការប្រុងប្រយ័ត្ន កុំដាក់ហាលស្រូវនៅលេីក្រណាត់តង់ ឬលេីស័ង្កសី ពីព្រោះរបស់ទាំងនេះវាមានកំដៅខ្លាំង វាបណ្តាលឱ្យគ្រាប់ពូជខូច ។ ៣- នៅពេលដែលត្រូវត្រាំគ្រាប់ពូជ សូមបងប្អូន ដាក់ត្រាំក្នុងរយៈពេល ២៤ម៉ោង ។ ៤- ពេលដែលត្រូវផ្អាប់ សូមបងប្អូនអនុវត្តឱ្យបាន ៤៨ម៉ោង ក្នុងនោះផ្អាប់បានពេលវេលាចំនួន ២៤ម៉ោង ត្រូវត្រឡប់យកពីក្រោមឡេីងមកលេីវិញម្តង ហេីយដាក់គ្របវាវិញ ដេីម្បីឱ្យការដុះពន្លកស្មេីគ្នាល្អ ។ ចំពោះការប្រេីប្រាស់ជី ៖ សូមបងប្អូនប្រេីប្រាស់ជីតែ បីដងបានហេីយក្នុងមួយជីវិតស្រូវ ។

ការប្រេីប្រាស់ជីលេីកដំបូងគឺប្រេីនៅពេលភ្ជួរាស់ដី តែបងប្អូនប្រេីប្រាស់ជីលាមកសត្វ ( ជីអាចម៏គោ ) ឬ ប្រេីប្រាស់ជី «TAP ៧៦» ក្នុង១ហិកតា ។ ក្រោយព្រោះគ្រាប់ពូជស្រូវបានរយៈពេល ១០ថ្ងៃ យេីងត្រូវបាចជីបំប៉នម្តងទៀត ចំនួន ១២០គីឡូក្រាម ដោយប្រីប្រាស់ជី «TAP ៨០គីឡូ និងជីអ៊ុយរ៉េ ៤០គីឡូក្រាម ម្តងទៀតក្នុង១ហិកតា ។ បន្ទាប់មក ដល់ពេលស្រូវមូលដេីម សូមបងប្អូន ប្រេីប្រាស់ជីដដែល តែប្រេីក្នុងកំរិតត្រឹមតែ ៣០គីឡូក្រាមក្នុងមួយមុខ សូមបងប្អូនកុំប្រេីប្រាស់ជីនៅពេលដែលស្រូវផេីមហួសកំរិត ជី មិនមានប្រសិទ្ធិភាពទេ ។ ជាចុងក្រោយ លោក ម៉ៅ វិចិត្រ បានបញ្ជាក់បន្ថែមថា ៖ ទឹកក្នុងស្រូវមិនឱ្យមានហួសកំរិតច្រេីនពេកទេ. រីឯ ភ្លឺស្រែសូមកុំឱ្យមានការធ្លុះធ្លាយ ជៀសវាង ទឹកហូរនាំជីចេញពីស្រែអស់ ។ ជាមួយគ្នានេះ ដោយមានកម្លាំងចូលរួមពីកងវរៈសេនាតូច ចំនួន ជាង១០០ នាក់ជួយអន្តរាគមន៏ក្នុងការជញ្ជូន ។

ឯកឧត្តម វ៉ា ថន ភិបាលខេត្តក្រចេះ បានអញ្ជេីញសំណេះសំណាលនិងសួរសុខទុក្ខ ពុកម៉ែ បងប្អូនពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា សម្តេចទាំងទ្វេរតែមានការនឹរលឹកចំពោះពុក ម៉ែបងប្អូនក្នុងឃុំបុសលាវជានិច្ច ពីព្រោះនៅឃុំបុសលាវនេះ សម្តេច តេជោសែន មានប្រវត្តតស៊ូជាច្រេីន ដែលមិនបំភ្លេចបាន ពិសេសជាមួយ លោក គ្រូគឹមច្រែងកាលសម័យនោះ ។

ឯកឧត្តម អភិបាលខេត្តបន្តថា ៖ ពុកម៉ែបងប្អូន ទាំងអស់មានសំណាង ដោយមានថ្នាក់ដឹកដ៏ល្អ បានគិតគូរ ខ្ពស់និងស្វែងយល់ពីការរស់នៅរបស់បងប្អូននៅគ្រប់ច្រកល្ហកក្នុងព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ សម្តេចបានលះបង់និងជំនៈគ្រប់ឧបស័គ្គក្នុងការរំដោះអាយុជីវិតពុក ម៉ែបងប្អូនឱ្យរួចផុតពីវិបត្ត មេរោគរាត្បាតនៃជំម្ងឺកូវីដ-19 ដែលយាយី អាយុជីវិតមនុស្សជុំវិញពិភពលោក ក្នុងនោះមានប្រទេសកម្ពុជាយេីងផងដែរ ។ តែទន្ទឹមនឹងនោះ សម្តេច តេជោសែន បានឈ្មុះឈ្មុលរិៈរកគ្រប់មធ្យោបាយក្នុងការប្រមូលទិញ វ៉ាក់សាំងពីបណ្តា ប្រទេសផលិតវ៉ាក់សាំង ទោះជាក្នុងតម្លៃណាក៏ដោយ គឺត្រូវជំនះទិញឱ្យបាន ដេីម្បីយកចាក់ស្រោចជូនពុក ម៉ែបងប្អូនឱ្យរួចផុតពីការស្លាប់ដោយជំម្ងឺកូវីដ-19 នេះ ។ តែរហូតមកដល់ពេលនេះ យេីងមានធាតុសមគ្រប់គ្រាន់ពេញផ្ទៃប្រទេស និងមានការបេីកនូវសេដ្ឋកិច្ចប្រទេសឡេីងវិញនាពេលបច្ចុប្បន្ន នេះគឺជាមហិចតាក្នុងការគ្រប់គ្រង និងការដឹកនាំរបស់ សម្តេច នាយករដ្ឋមន្រ្តី មិនត្រឹមតែប៉ុណ្ណោះ រហូតមកដល់ពេលនេះ សម្តេច តេជោ សែន គិតពីជីវភាពរស់នៅរបស់ពុក ម៉ែបងប្អូនជួបនូវគ្រោះមហន្តរាយ ដោយសារជំនន់ទឹកភ្លៀង ដែលមានការប៉ះពាល់ និងខូចខាតនូវដំណាំស្រូវជាច្រេីនហិកតាក្នុងព្រះរាជាណាចក្រកម្ពុជាយេីង ជាក់ស្តែងនាពេលនេះនៅក្នុងស្រុកចិត្របុរីមួយមានការខូចខាតចំនួន « ៦៩២ »គ្រួសារដែលត្រូវបានផ្តល់ពូជស្រូវជូននាឱកាសនេះ ៕ ដោយ ស៊ាន ចន្ទ័ដា

អត្ថបទដែលជាប់ទាក់ទង