គ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា សហការជាមួយនឹងសមាគមគ្រូពេទ្យឥស្លាមមកពីថៃ និងសិង្ហបុរី ចុះជួយព្យាបាលពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃនៅខេត្តព្រះសីហនុ

វត្តមានរបស់ឯកឧត្តម សូខន រិទ្ធិគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តមរ៉ូហ្វី អូស្មានសមាជិករដ្ឋសភា  បានចុះសួរសុខទុក្ខ និងដឹកនាំ ព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន 600 នាក់ដែលស្ថិតនៅភូមិបន្ទាយប្រិយ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុដោយមានការ ចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាសហការជាមួយសមាគមគ្រូពេទ្យឥស្លាមមកពីប្រទេសថៃ(TIMA) និងក្រុមគ្រូពេទ្យមកពីប្រទេសសិង្ហបុរីដោយមានការព្យាបាលនិងពិនិត្យជំងឺទូទៅសុខភាពមាត់ធ្មេញសុខភាពភ្នែកនិងខរតាន់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហារភ្នែកនឹងត្រូវផ្ដល់វ៉ែនតាឬសម្របសម្រួលនិងឧបត្ថម្ភដើម្បីវះកាត់នៅទីក្រុងភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តម សូខន រិទ្ធិគុណក៏បានលើកឡើងពីសមិទ្ធផលនានាដែលបងប្អូនខ្មែរឥស្លាមទទួលបានក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយរាជរដ្ឋាភិបាល បានបើកចំហររាល់ការផ្ដល់អំណោយពីប្រទេសនានាលើពិភពលោក។ ឯកឧត្តម បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំកម្ពុជា ឲ្យក្លាយជាប្រទេសដែលទទួលបាន សុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍។ ឯកឧត្តម បានបន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ កម្ពុជាបានក្លាយប្រទេសមួយ ដែលបានទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ប្រកបដោយលិទ្ធផលល្អ និងមានការ កោតសរសើរពីជំវិញពិភពលោក។  ឯកឧត្តមរ៉ូហ្វី អូស្មាន បានលើកពីសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបាន រាជរដ្ឋាភិបាលកម្ពុជា ដោយកម្ពុជាបាន ផ្ដល់គ្រូក្របខ័ណ្ឌខ្មែរឥស្លាមចំនួន ១៥០០នាក់ និងរៀបចំឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម ចូលរួមបម្រើការងារជាមួយ រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីបម្រើការងារ ដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋកម្ពុជា៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង