ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញចុះប្រជុំពិភាក្សាការងារនៅតំបន់ប្រតិបត្តិការ សឹករងពោធិ៍សាត់

(ខេត្តពោធិ៍សាត់)÷ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ បានដឹកនាំក្រុមការងារ ចុះបំពេញការងារក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងពោធិ៍សាត់ យោធភូមិភាគទី៥។

អញ្ជើញអមដំណើរមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយទាហាន នាយទាហានរង ពលទាហាន ចំណុះយោធភូមិភាគទី៥។

ឯកឧត្តម ហ៊ុន ម៉ាណែត បានកោតសរសើរដល់កម្លាំងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ដែលបានប្រឹងប្រែងអនុវត្តបានល្អប្រសើររាល់ បទបញ្ជារបស់ថ្នាក់ដឹកនាំដែលបានដាក់ជូនកន្លងមក ពិសេសបានចូលរួមយ៉ាងសកម្ម  សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់អនុវត្តតាម ក្រសួងសុខាភិបាលក្នុងការចូលរួម ទប់ស្កាត់ពលករឆ្លងដែនពីថៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងទឹកដីកម្ពុជាកន្លងមក បានដោយជោគជ័យ គួរជាទីមោទន:៕

អត្ថបទដែលជាប់ទាក់ទង