ស្រូវពូជ សម្តេច តេជោចំនួន២០៥,៣៥០តោនត្រូវបានផ្តល់ជូនប្រជាកសិករ ចំនួន២.៧០២គ្រួសារ នៅបរិវេណមន្ទីរវប្បធម៌ ខេត្ត« សួនកុមារ »
ស្រូវពូជ សម្តេច តេជោចំនួន២០៥,៣៥០តោនត្រូវបានផ្តល់ជូនប្រជាកសិករ ចំនួន២.៧០២គ្រួសារ នៅបរិវេណមន្ទីរវប្បធម៌ ខេត្ត« សួនកុមារ »
ខេត្តក្រចេះ ៖ នាព្រឹក ថ្ងៃ ៩រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គន់ គីមទេស រដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ អញ្ជេីញផ្តល់ស្រូវពូជ របស់សម្តេច តេជោសែនជូនប្រជាកសិករដែលមកពីស្រុកចំនួន « ៤ » គឺស្រុកសំបូរ , ស្រុកចិត្របុរី , ស្រុកឆ្លូង និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ កម្មវិធីនេះបាន ប្រព្រឹត្តទៅនៅបរិវេណនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ ខេត្តក្រចេះប្រកបដោយទឹកចិត្ត ដ៏សែនសប្បាយរីករាយក្រៃលេង ដោយមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ត រដ្ឋលេខា អនុរដ្ឋលេខាធិការ ក្រុមការងាររាជរដ្ឋាភិបាល , ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត , ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោក លោកស្រីជា អភិបាល អភិបាលរងក្រុង ស្រុកទាំង៦ , លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រី មេបញ្ជារការ មេបញ្ជាររងនៃកងកម្លាំងទាំងបីប្រភេទ ជាង៣.០០០នាក់ ។
នាឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញឡេីងធ្វេីគារវៈកិច្ច ទទួលស្វាគមន៏ និងធ្វេីរបាយការណ៏ សង្ខបពីវឌ្ឍនភាព និងផលប៉ះពាល់ដំណាំស្រូវ របស់ប្រជាកសិករនៅក្នុងអំឡុងពេលមានជំនន់ទឹកភ្លៀង ជូន ឯកឧត្តម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជេីញចូលរួម ក្នុងឱកាសនេះ ។
ជាមួយគ្នានេះ ឯកឧត្តម វ៉ា ថន អភិបាល ខេត្ត បានបញ្ជាក់ផងដែរថា ៖ យោងតាមបាយណ៏ការជាក់ស្តែងរបស់អាជ្ញាធម៌នៅមូលដ្ឋានតាមបណ្តាស្រុក ក្រុងបានឱ្យដឹងថា ៖ ការខូចខាតនិងផលប៉ះពាល់ ដំណាំស្រូវរបស់ប្រជាកសិករនៅពេលកន្លងមកនេះមានចំនួនសរុប ២.៧០២ គ្រួសារ ដែលបានមកទទួលពី តំណាងរាជរដ្ឋាបាលនាពេលនេះ ។ ឯកឧត្តម អភិបាលខេត្ត សូមថ្លែង អរគុណដល់កងកម្លាំងបីអង្គភាព ក្នុងនោះមាន ៖ កងកម្លាំងប្រតិបត្តការសឹករង ខេត្ត និងកងអន្តរាគមន៏ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានអន្តរាគមន៏ ជួយលេីកដាក់ស្រូវពូជជូនប្រជាកសិករប្រកបដោយទំនួលខុសត្រូវខ្ពស់ ។ ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ មានប្រសាសន៏សំណេះសំណាល និងអរគុណចំពោះ ឯកឧត្តម លោក ជំទាវ ភ្ញៀវកិត្តិយស និងបងប្អូនប្រជាកសិករទាំង ២.៧០២គ្រួសារដែលបានអញ្ជេីញមកក្នុងថ្ងៃនេះ ។
ឯកឧត្តម បន្តថា ៖ នេះជាលេីទីមួយហេីយសម្រាប់ ឯកឧត្តម ដែលបានមកកាន់ទឹកដីខេត្តក្រចេះ ជួបជាមួយប្រជាពលរដ្ឋប្រកបមោទន ។ ជាមួយគ្នានេះ ឯកឧត្តម សន្យានិងខិតខំបំរេីប្រជាពលរដ្ឋនៅគ្រប់បណ្តាលខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជាប្រកប ឧត្តមគតិខ្ពស់បំផុត ដេីម្បីជួយការងារបច្ចេស កសិកម្ម ឱ្យបានល្អ ទាំងស្មារតីនិងបច្ចេកទេស ឱ្យមានប្រសិទ្ធិភាព និងគុណភាព ។ ឆ្លៀតនាឱកាសនោះឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី និងជាបេសកជនពិសេស និងជាអនុប្រធានទី១ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ អញ្ជេីញសំណេះសំណាលជាមួយបងប្អូនប្រជាកសិករទាំង ២.៧០២ គ្រួសារដែលបានទទួលការខូចខាត និងរងផលពាល់ប៉ះ ពីគ្រោះធម្មជាតិ ដោយសារជំនន់ទឹកភ្លៀង និងបានពាំនាំ នូវនឹករលឹក និងសួរសុខទុក្ខពីសំណាក់ សម្តេច តេជោសែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ាន្នី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរ និងចូលរួមសោកស្តាយជាមួយបងប្អូនប្រជាកសិករ ដែលរងនូវការខូចខាត ដំណាំស្រូវនិងរងប៉ះពាល់នូ វផលដំណាំផ្សេងៗ ឥឡូវនេះ សម្តេច បានជួយដល់បងប្អូនប្រជាយេីង នូវពូជស្រូវ « សែនក្រអូប » ទាំង២.៧០២ គ្រួសារ នាពេលនេះ ដេីម្បីបន្តស្តារលេីងវិញចំពោះដំណាំស្រូវ ដែលមានខូចខាត ។
ឯកឧត្តមបានពន្យល់ថា ៖ យោងតាមការរៀបរាប់របស់ មន្រ្តីជំនាញកសិកម្ម សូមបងប្អូប្រកសិករយេីងយកចិត្តទុកដាក់ អនុវត្ត តាមលក្ខណៈបច្ចេកដាំដុះ របស់មន្រ្តីជំនាញ កសិកម្មឱ្យបានត្រឹមត្រូវ ដេីម្បីទទួលបានទិន្នផលល្អ ។ ជាមួយគ្នានេះ តាមមន្រ្តីជំនាញ បានបញ្ជាក់ថា ចំពោះ ពូជស្រូវ សែនក្រអូបនេះ គឺមានរយៈពេលតែត្រឺមបីខែប៉ុណ្ណោះ បេីបងប្អូនប្រជាកសិករ យេីង មិនអនុវត្តតាមលក្ខណៈបច្ចេកទេសទេ វាមិនបានទទួលផលល្អ និងខ្ពស់ទេ ។ លេីសពីនេះ ឯកឧត្តមទេស រដ្ឋមន្រ្តី គន់ គីម បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋយេីងទាំងអស់ សូមទៅទទួលចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសនិងគ្រប់គ្នា នៅតាមមណ្ឌលសុខភាព ដេីម្បីប្រមូលធាតុសមនៅក្នុងខ្លួនយេីងក្នុងការទប់ស្កាត់មេរោគរាតត្បាតនៃជម្ងឺកូវីដ-19 ។ ពិសេស មួយទៀតសូមបងប្អូនដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមរួសរាន់ទៅចុះឈ្មោះ នៅតាមសាលាសង្កាត់របស់បងប្អូនឱ្យបានគ្រប់ៗគ្នា ដែលប្រព្រឹត្តនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ដេីម្បី មានឈ្មោះសម្រាប់ទៅបោះឆ្នោតជ្រេីសរេីសតំណាងរាស្រ្ត នាឆ្នាំ២០២៣ ខាងមុខ ដែលមានសម្តេច តេជោសែន ឈរជានាយករដ្ឋមន្រ្តីអណត្តិបន្តទៀត៕ ដោយ ស៊ាន ចន្ទ័ដា