ឯកឧត្តម ឌិត ទីណា ជំរុញឲ្យមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ និងមន្ត្រីជំនាញកសិកម្ម ចំណុះឲ្យទូទាំងខេត្តត្បូងឃ្មុំ ត្រូវចុះតាមឲ្យជាប់ជាមួយកសិករ
ត្បូងឃ្មុំ : ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ឌិត ទីណា និងជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានជំរុញឲ្យមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ និងមន្ត្រីជំនាញកសិកម្មចំណុះ ឲ្យទូទាំងខេត្តត្បូងឃ្មុំ ត្រូវចុះតាមឲ្យជាប់ជាមួយកសិករ ជាពិសេស គឺកសិករដែលបានទួលយកអំណោយស្រូវពូជ របស់សម្ដេចទាំងពីរ ទៅបង្ករបង្កើនផល ក្នុងអំឡុកពេលដែលទឹកបានស្រកកទៅវិញនេះ ។
ឯកឧត្តមរដ្ឋមន្ត្រីជំរុញកាលពីរសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ ក្នុងពិធីដែលឯកឪត្តម នាំយកស្រូវពូជប្រភេទ OM របស់សម្ដេចតេជោ និងសម្ដេចកិតិព្រិទ្ធិបណ្ឌិត ចំនួន ៣០.២៥០ គីឡូក្រាម មកចែកជូន ដល់កសិករដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៣៩៦ គ្រួសារ នៅក្នុងវត្តទន្លេបិត ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបានមានប្រសាសន៍ថា មិនត្រឹមតែមន្ទីរ ឬមន្ត្រីជំនាញកសិកម្មដែលត្រូវចុះទៅតាមប្រជាកសិករនោះទេ គឺឯកឧត្តមផ្ទាល់ ក៏ត្រូវចុះទៅជាប់ជាមួយកសិករយើងផងដែរ ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងផងដែរថា បើសិនជាកសិកររបស់យើង គាត់ប្រើប្រាស់ជី តាមច្ចេកទេស មន្ត្រីជំនាញកសិកម្ម នោះកសិករនឹងទទួលបានផលក្នុងផ្ទៃដី ១ ហិកតា ៥ តោនគ្រាប់ស្រូវ ។
លោកប្រធានមន្ទីរកសិកម្មក៏បានប្រកាស់លេខទូរស័ព្ របស់លោកប្ថធាន ជូនដល់កសិករ ឲ្យកសិករដែលមានជួបបញ្ហាបច្ចេកទេណាមួយ សូមទាក់ទងទៅគាត់ភ្លាមៗ ទោះជាកសិករតែម្នាក់ក៏ដោយ មិនចាំតែមានគ្នាច្រើននោះទេ ៕ សុខ ផន