រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការបញ្ចេញពូជស្រូវតាមខេត្តត្រូវតាមដានឱ្យបានច្បាស់លាស់ដើម្បីមូលដ្ឋានស្នើសុំបន្ថែម ឬបញ្ជាក់ថាគ្រប់គ្រាន់នៃតម្រូវការគ្រាប់ពូជ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការបញ្ចេញពូជស្រូវតាមខេត្តត្រូវតាមដានឱ្យបានច្បាស់លាស់ដើម្បីមូលដ្ឋានស្នើសុំបន្ថែម ឬបញ្ជាក់ថាគ្រប់គ្រាន់នៃតម្រូវការគ្រាប់ពូជ

ស្ថិតក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តក្រចេះ និងមន្ទីរជំនាញជុំវិញខេត្ត ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យ និងតាមដានការខូចខាត និងលទ្ធភាពស្ដារឡើងវិញ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា  ជាលទ្ធផល ខេត្តក្រចេះបានស្ដាររួចរាល់១០០% លើផ្ទៃដីអាចស្ដារចំនួន ២ ៧៨៤ហិកតា ដោយប្រើប្រាស់គ្រាប់ពូជចំនួន ២៨១,៦តោន និងមានគ្រួសាររងគ្រោះចំនួន  ៣ ៦៤២គ្រួសារ។

ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមទៀតថា ការផ្ដល់គ្រាប់ពូជស្រូវជៀសវាងកុំឱ្យមានសតិអារម្មណ៍ ដោយចុះពិនិត្យបាតុភាពនានា និងដោះស្រាយឱ្យទាន់ពេលវេលា។   ការបញ្ចេញពូជស្រូវតាមខេត្ត ត្រូវតាមដានឱ្យបានច្បាស់លាស់ ដើម្បីមូលដ្ឋានស្នើសុំបន្ថែម ឬបញ្ជាក់ថាគ្រប់គ្រាន់នៃតម្រូវការគ្រាប់ពូជ។   ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការឱ្យបានជិតស្និទ្ធជាមួយមន្ទីរជំនាញដទៃអនុវត្តការងារប្រកបដោយប្រសិទ្ធភាពបំផុត។  តមកឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបន្តចុះពិនិត្យផ្ទៃដីដែលបានស្ដារដោយផ្ទាល់ ដែលនៅតំបន់នេះ ប្រជាកសិករមិនទាន់ស្ដារដោយសារផ្ទៃស្រែនៅមានកំប្លោកច្រើនពេក។   ក្នុងការចុះជួបពិនិត្យផ្ទាល់នៅស្រែរបស់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រី បានស្វែងយល់ពីការប្រើប្រាស់ជីលើដីស្រែដែលកំពុងស្ដារ ដើម្បីជៀសវាងការប្រើប្រាស់ជីលើសតម្រូវដែលបណ្ដាលឱ្យខាតបង់ថវិកា និងប៉ះពាល់សុខភាពលូតលាស់របស់ដំណាំស្រូវ៕

អត្ថបទដែលជាប់ទាក់ទង