រដ្ឋបាលខេត្តក្រចេះក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី សុំការអនុញ្ញាតផ្លូវគោកនិងផ្លូវទឹកបានក្តីសុខ និងសុវត្ថិភាព…!!
ខេត្តក្រចេះ ÷ នារសៀលថ្ងៃ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលរងខេត្តក្រចេះ តំណាង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញដឹកនាំមន្រ្តីសាលាខេត្ត និងមន្រ្តីនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត រៀបចំក្រុងពាលីដេីម្បីសុំការអនុញាតិពីម្ចាស់ទឹកម្ចាស់ដី និងសុំជោគសុំជ័យ សុំសេចក្តីសុខ សេចក្តីចម្រេីនជូនដល់កីឡាករ ទាំងបីក្រុម និងផ្ញៀវជាតិ អន្តរជាតិ ព្រមទាំងបងប្អូនបប្រជាពលរដ្ឋទាំងអស់ ដែលបានមកចូលរួមទស្សនាកំសាន្ត និងប្តូរអារម្មណ៍ ក្នុងពិធីដែលរដ្ឋបាលខេត្តក្រចេះបានរៀបចំនាឱកាសនេះ ។
ហេីយនិងមានគោលបំណងជ្រេីសរេីសកីឡាករល្អៗ ឆ្នេីម យកមកសម្រាប់ហ្វឹកហាត់ ត្រៀមប្រកួត សុីហ្គែម នាឆ្នាំថ្មី ២០២៣ខាងមុខ ដែលព្រះរាជាណាចក្រកម្ពុជាយេីងបានទទួលធ្វេីជាម្ចាស់ផ្ទះ ជាក់ស្តែងខេត្តក្រចេះ នាពេលនេះ មានកីឡាករ ចំនួន ៣ ក្រុម មកចូលរួមប្រគួតដេីម្បីជូនបងប្អូនទស្សនាកំសាន្ត រួមមាន ÷ ១- កីឡាករ រត់ប្រណាំង , ២ – កីឡាករ ជិះកង់ប្រណាំង , ៣- កីឡាករ អុំទូក( ង ) លក្ខណះប្រពៃណី ជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅ ក្នុងថ្ងៃទី២១-២២-២៣ ខែតុលា ឆ្នាំ២០២២ នេះ ដេីម្បីជាការលំកាយ កំសាន្តអារម្មណ៏ របស់បងប្អូនប្រជាពលរដ្ឋយេីង ដែលទេីបនឹងធូស្រាលពីមេរោគរាតត្បាត នៃជម្ងឺកូវីដ-19 តែរដ្ឋបាលខេត្តក្រចេះ សូមក្រេីនរំលឹក ដល់បងប្អូន មេត្តាកុំភ្លេចនូវ វិធានការ « ៣ ការពារ និង ៣ កុំ » ។
យោងតាមព្រឹត្តិការដ៏សែនសប្បាយរីរាយនេះ រដ្ឋបាលខេត្តក្រចេះ អំពាវដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឍដ្ឋាន ទាំងអស់ សូមមកចូលរួមទស្សនា កំសាន្តដោយ មោទនភាពក្នុងខេត្តក្រចេះ និងត្រូវបានធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនយេីង ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ពីអាជ្ញាធរ និងសមត្ថកិច្ច ៕អរគុណ សន្តិភាព ដោយ ស៊ាន ចន្ទ័ដា