រដ្ឋបាលខេត្តក្រចេះចាប់ផ្តេីមបេីកការរត់ប្រណាំង និងជិះកង់ អបអរពិធីបុណ្យអុំទូក «ង»ដែលប្រព្រឹត្តទៅក្នុងថ្ងៃទី២៣ តុលា ឆ្នាំ ២០២២
ខេត្តក្រចេះ ៖ កីឡាករ កីឡាការនីប្រ មាណជាង២៥០នាក់ ក្នុងនោះមានកីឡាករ អន្តរជាតិ ម្នាក់បានចូលរួមរត់ប្រណាំង ផងដែរតែមិនបានជាប់ចំណាត់ថ្នាក់ និងទទួលរង្វាន់ទេ តែបង្កេីតឱ្យមានសាមគ្គីភាព មិត្តភាពនាពេលអនាគត និងដេីម្បី សុខភាពផងដែរ ។
កម្មវិធីនេះដោយមានការគាំទ្រ ក្រុម ហ៊ុន មីរុក ពីស្រាបៀរ និងភេសេជ្ជៈគ្រុឌ ។
សូមបញ្ជាក់ផងដែរ កម្មវិធីនេះ ទេីបនិងបានបញ្ចប់នូវកីឡា មួយប្រភេទនៅឡេីយទេ ដូច្នេះសូមបងប្អូនទាំងភ្ញៀវជាតិ និងអន្តជាតិមេត្តារង់ចាំនៅកម្មវិធីបន្តបន្ទាប់ទៀតរហូតដល់ថ្ងៃទី ២៣ ជាថ្ងៃផ្តាច់ព្រ័ត្ត និងជាថ្ងៃទទួលជ័យលាភី សម្រាប់កីឡាករ ដែលមានលំដាប់ថ្នាក់ ពីលេខ ១ , លេខ ២ និងលេខ ៣ ដោយ ឯកឧត្តម គណៈអភិបាលខេត្ងក្រចេះផ្ទាល់
ការរៀបចំពិធីរត់ប្រណាំងថ្ងៃទីមួយ ការអបអរសាទពិធីបុណ្យអុំទូក ដើម្បីបង្កើតភាពសប្បាយរីករាយ បង្កើតសាមគ្គីភាព រវាងទីក្រុងនិងជនបទ ពិសេសអបអរទរនៃព្រឺត្តិការណ៏កីឡាស៊ីហ្គេមនាឆ្នាំ២០២៣ខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ការរៀបចំ ក្នុងកម្មវិធីទាំងបីនេះ ក្នុងគោលបំណង គឺទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ មកកំសាន្ត នៅខេត្តក្រចេះ ដែលជាខេត្តសម្បូរធនធានធម្មជាតិ សម្បូរបែប ។ បេីនាពេលរដូវប្រាំងខេត្តក្រចេះ សម្បូរដោយទេសចរណ៍ធម្មជាតិដែលទេីបនឹងបង្កេីតថ្មី មាន ដូចជា ៖ រម្យនីដ្ឋាន កោះ៣០ , ទេសចរណ៍កោះទន្សាយ ,ទេសចរណ៍ វត្តព្រះវិហារ សរសរ១០០ , ទេសចរណ៍ ព្រែកកាំពី និងទេសចរណ៍ធម្មជាតិ កោះសុក្រុំ និងទេសចរណ៍ ធម្មជាតិ សង្កាត់កោះទ្រង់ ។ល។
បទសម្ភាសន៍ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលរងខេត្តក្រចេះ បានបញ្ជាក់ថា កីឡាករ-កីឡាការនី
ពិធីរត់ប្រណាំង FUN-RUN ដែលរៀបចំឡើងនាឱកាសនេះមានការចូលរួមពី គ្រប់មជ្ឍដ្ឋាននិងសិស្សានុសិស្ស មន្រ្តីរាជការតាមស្ថាប័ន អង្គភាពនានាជុំវិញ ព្រមទាំង ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យអុំទូក ក្នុងឱកាសនេះ ។ ហេីយមានការដាក់តាំងពិពណ៍ផលិតផល «ភូមិមួយ ផលិតផលមួយ » ការប្រគំតន្រ្តី កម្មវិធីផ្សេងៗជាច្រើនទៀត ដែលបានដាក់តាំងបង្ហាញជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិដើម្បីផ្តល់ជូនការទស្សនាប្រកបដោយភាពសប្បាយ រីករាយ និងក្តីមោទន ។
បញ្ជាក់ផងដែរ ៖ ខេត្តក្រចេះ អុំទូក ក្នុងសុខ សន្តិភាព និងពិតជារួមចំណែកយ៉ាងសំខាន់ក្នុងវឌ្ឍនៈភាពដែលកម្ពុជាសម្រេចបានក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ។
ស្នាមញញឹម របស់ប្រជាពលរដ្ឋខេត្តក្រចេះគឺជាក្តីសង្ឃឹមនៃការអភិវឌ្ឍន៍ប្រទេសក្នុងសុខសន្តិភាពសម័យតេជោសែន និងក្រោមនយោបាយ ឈ្នះ ឈ្នះ ៕ ដោយ ស៊ាន ចន្ទ័ដា