លោកហេង សុថា អភិបាលរងខេត្ត អញ្ជេីញដឹកនាំមន្រ្តីរាជការចូលរួមដាំកូនឈេីនៅសង្កាត់កោះទ្រង់
ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃសៅរ៍ ១២ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះ លោក ហេង សុថា អភិបាលរងខេត្តក្រចេះ អញ្ជេីញដឹកនាំមន្រ្តីរាជការ និងមន្រ្តីនៃមន្ទីរជំនាញខេត្តក្រចេះ ចុះដាំកូនឈេី បីប្រភេទ ក្នុងនោះមាន ៖ កូន ឈេីបេង , កូនឈេីធ្នង់ និងកូនឈេីទាល ដេីម្បីអបអរសាទរថ្ងៃពិធីអុំទូក ដែលប្រព្រឹត្តទៅ នាថ្ងៃទី២៣ ខែ តុលា ឆ្នាំ ២០២២ នៅបរិវេណ មុខសាលាខេត្តក្រចេះ ។ ហេីយជាការស្តារលេីងវិញនូវបាត់បង់ធនធានធម្មជាតិ និងស្របតាមគោលនយោបាយរាជរដ្ឋាភិបាលក្នុងការបង្កេីនលទ្ធភាពធនធានធម្មជាតិ ស្តីពីព្រៃឈេីនៅក្នុងព្រះរាជជាណាចក្រកម្ពុជា ។ ដេីម្បីសម្រេចបាននូវសមិទ្ធិផលទាំងនេះ គឺតម្រូវឱ្យយេីងទាំងអស់គ្នាមានការចូលរួម ថែរក្សា ការពារ និងមានការដាំដុះលេីងវិញ ទុកជាកេរ្តិ៍សម្រាប់កូនៗជំនាន់ក្រោយ និងប្រជាសហគមន៍ ក៏ដូចជាតិទាំងមូលផងដែរ ។ នាឱកាសនោះ លោក ហេង សុថា អភិបាលរងខេត្ត តំណាង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បាបមានប្រសាសន៍ថា ៖ ឆ្លៀតក្នុងឱកាសនេះ យេីងនាំគ្នាដាំកូនឈេីឱ្យបានច្រេីនតាមដែលអាចធ្វេីបាន និងចង់បង្ហាញដល់យុវជន យុវតីជំនាន់ក្រោយៗឱ្យចេះស្រលាញ់និងចូលរួមថែរក្សា ការពារ សម្បត្តិធម្មជាតិ ឱ្យបានគង់វង់ ដេីម្បីទុកជាប្រយោជន៍ជាតិ និងសម្រាប់មនុស្សទូទៅផងដែរ ។ លោក បន្តថា ៖ កាលណាយេីងបាត់បង់ព្រៃឈេី យេីងនឹងបាត់គ្រប់យ៉ាងសម្រាប់ការពារមនុស្សគ្រប់រូប ដែលស្ថិតនៅក្នុងបរិសា្ថនជុំវិញខ្លួនយេីង ។ លេីសពីនេះ លោកហេង សុថា ៖ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមិនបានទទួលចាក់វ៉ាក់សាំង គ្រប់ដូស សូមទៅទទួលចាក់ឱ្យបានគ្រប់ដូស នៅមណ្ឌលសុខភាព ក្នុង ឃុំ សង្កាត់របស់បងប្អូន កុំបីខាន ដេីម្បីទប់ស្កាត់មេរោគត្បាតផ្សេងៗ និងពិសេស ជម្ងឺឆ្លងនៃកូវីដ-19 ក្នុងសហគមន៏ ៕ ដោយ ស៊ាន ចន្ទ័ដា