នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះ ក្រោមការចង្អុលបង្ហាញនិងណែនាំរបស់ សម្តេចតេជោអោយខិតខំធ្វើអំពើល្អ
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះ ក្រោមការចង្អុលបង្ហាញនិងណែនាំរបស់
សម្តេចតេជោអោយខិតខំធ្វើអំពើល្អ
ឯកឧត្តមដួងតារានាំយកស្បៀងអាហារ សម្ភារៈ និងថវិកាមួយចំនួនផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរួមមានជនពិការ ចាស់ជរា ស្រ្តីកូនខ្ចី ប្រជាកសិករ ប្រជាការពារ នគរបាល ប៉េអ៊ឹម សិស្សសាលា និងគ្រូបង្រៀនចំនួន ៤៣០នាក់ស្ថិតនៅភូមិដីថ្មីសន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ពិតណាស់ សុខទុក្ខប្រជាពលរដ្ឋគឺជាសុខទុក្ខផ្ទាល់របស់សម្តេចទាំងទ្វេ។
ឯកឧត្តមដួងតារាអរគុណដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលបានចូលរួមរៀបចំចែកស្បៀងជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមអរគុណលោកយាយ លោកតាអុំពូមីងបងប្អូននិងយុវជនដែលតែងតែគាំទ្រនិងបោះឆ្នោតជូនសម្តេចតេជោនិងគណបក្សប្រជាជនកម្ពុជា ។
ជាមួយគ្នានេះដែរ ឯកឧត្តមដួងតារាកអរគុណប្អូន លឹម ភា និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ ដែលបានជួយមើលថែបងប្អូនប្រជាពលរដ្ឋដែលជាកូនចៅសម្តេចកំពុងរស់នៅក្នុងភូមិដីថ្មីសន្តិភាពបានសុខសប្បាយមកទល់ថ្ងៃនេះ។ ជាពិសេសបងប្អូនដែលរស់នៅបរទេស បងស្រីនៅ ប្រទេសបារាំង អាមេរិច អូស្រ្តាលី ដែនណាម៉ាក់ បងប្អូនមានទំនុតទុកចិត្តលើកការដឹកនាំ របស់សម្តេច ក្រោមម្លប់សន្តិភាព។
ឯកឧត្តមនឹងបន្តជួយភ្ជាប់ទំនាក់ទំនអោយកាន់តែច្រើនថែមទៀតដើម្បីរកដំណោះស្រាយនានាក្នុងការជួយអភិវឌ្ឍន៍តំបន់នេះដើម្បីផ្តល់ការងារនិងប្រាក់ចំណូលសមរម្យសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ។ឯកឧត្តមក៏សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគថវិកា សម្ភារៈ និងស្បៀងអាហារដើម្បីចែកជូនប្រជាពលរដ្ឋចំនួន ៤៣០គ្រួសារដែលខ្វះខាតពិតប្រាកដ។ឆ្លៀតក្នុងឱកាសនោះផងដែរឯកឧត្តមសូមគោរពជូនពរសម្តេចទំាងទ្វេមានសុខភាពល្អអាយុយឺនយូរបំផុតដើម្បីជាម្លប់ដល់កូនចៅទូទាំងប្រទេស។ ប្រកបដោយគុណធម៌និងមេត្តាធម៌