ពិធីអុំទូក«ង»នៅខេត្តក្រចេះ មានប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិចូលរួមទស្សនា ជាង៥មុឺននាក់…!!

ខេត្តក្រចេះ ÷ ថ្ងៃអាទិត្យ ១៣រោច ខែ អស្សុច ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២២នេះ ជាថ្ងៃចុងក្រោយនៃការកំសាន្ត របស់បងប្អូនប្រជាពលរដ្ឋមកកំសាន្ត…!! ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តី នៃក្រសួងមុខងារ សាធារណះនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណះអភិបាលខេត្តក្រចេះ អញ្ជេីញជាអធិបតីភាព អបអរសាទរក្នុងពិធី អុំទូក( ង ) និងសាទរពិធីបាញ់កាំជ្រូចពេលរាត្រីផងដែរ ..!! កម្មវិធីនេះ ប្រព្រឹត្តទៅនៅបរិវេណ ក្នុងទីរួមខេត្ត ខេត្តក្រចេះ ដោយមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម ពេជ្រ ប៊ុនធិន បេសកជនពិសេសនៃរាជរដ្ឋាបាលកម្ពុជា លោក ជំទាវត្រឹង ថាវី តំណាងរាស្រ្តមណ្ឌលក្រចេះ , ឯកឧត្តម ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ ឯកឧត្តម លោក ជំទាវ ជាគណៈ អភិបាលរង ខេត្តក្រចេះ , លោក លោកស្រី ជាអភិបាល អភិបាលរង ស្រុក ក្រុងទាំង៦ , លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ ជុំវិញខេត្ត លោក មេបញ្ជារការ មេបញ្ជារងនៃកងកម្លាំងទាំងបីប្រភេទ ចំណុះឨ្យសាលាខេត្តក្រចេះជាច្រេីនរូប ។ ក្នុងឱកាសនោះ ឯកឧត្តម ព្រុំ សុខា មានប្រសាសន៍ថា ÷ ដោយសារមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តច តេជោ សែន ជាប្រមុខដឹកនាំ សម្តចបានជំនះគ្រប់ឧបស័គ្គដេីម្បីអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យរួចផុតពីមេរោគរាតត្បាតជម្ងឺឆ្លងផ្សេងៗ ពិសេស មេរោគរាតត្បាតនៃ ជម្ងឺឆ្លងកូវីដ-19 )ដោយសារសម្តេចមាន វ៉ាក់សាំងចាក់ស្រោចនៅទូទាំងប្រទេស ធ្វេីឱ្យមានធាតុសមក្នុងខ្លួន ដែលមិនការឆ្លង មកដលបច្ចុប្បន្ននេះ ។ ឯកឧត្តបន្តថា៖ រហូតមកដល់ពេលនេះ សម្តេច តេជោ សម្រេចបេីកសេដ្ឋកិច្ចប្រទេសឡេីងវិញ ក្រោយពីបានទប់ស្កាត់ នៃមេរោគឆ្លង (ជម្ងឺកូវីដ-19 ) បានជូនប្រជាពលរដ្ឋទូទៅមកដល់បច្ចុប្បន្ន នេះគឺជោគជ័យដ៏ធំធេង ដែលសម្រេចបាន និងមានការគាំទ្រ ពីប្រជាពលរដ្ឋយេីងនៅទូទាំងប្រទេស ផងដែរ ។ ដោយឡែកនៅខេត្តក្រចេះយេីង នាឱកាសនេះត្រូវបាន ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត សម្រេច បេីកកម្មវិធី សប្បាយៗ ដូចជារត់ប្រណាំង . ជិះកង់ប្រណាំង និង អុំទូក (ង) នាពេលនេះ ក្នុងគោលបំណង ទាក់ទាញភ្ញៀវ ទេសចរណ៏ ជាតិ និងអន្តរបន្តមកកំសាន្តនៅពេលខាងមុខ ជារដូវ រំហេីយ ។ សូមបញ្ជាក់ផងដែរ ថា៖ នៅថ្ងៃអាទិត្យទី ២៣ ខែតុលា ឆ្នាំ២០២២នេះ ជាថ្ងៃបញ្ចប់និងជាថ្ងៃចុងក្រោយផងដែរ ដែលខេត្តក្រចេះ ទទួលបានភ្ញៀវ អន្តរជាតិ ពីកប៉ាល់ ធំ ៣ជាន់ ដែលមាន ឈ្មោះ RV. «BASSACPANDAW » សរុប ភ្ញៀវទេសចរណ៍ ចំនួន ៦០នាក់ ផងដែរ ដែលបានមកដល់ខេត្តក្រចេះ នាពេលថ្មីនេះ និងភ្ញៀវ ជាតិជាង៥មុឺននាក់ បានចូលរួមទស្សនាកំសាន្ត រយះពេលបីថ្ងៃ នេះ ។ ទាំងនេះស បញ្ជាក់ឱ្យដឹងថា៖ ខេត្តក្រចេះ មានមោទនភាព ក្នុងការទទួលភ្ញៀវ គ្រប់លំដាប់ថ្នាក់ ហេីយធានាបាន សន្តិសុខ សុវត្ថិភាពពេញលេញ ក្រោមការគ្រប់គ្រង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត ។ ជាមួយគ្នានេះ ដែរ ឯកឧត្តម ព្រុំ សុខាប្រកាសបេីកកម្មវិធី អុំទូក (ង) ចាប់ពីម៉ោង១១ ព្រឹកនេះតទៅ ÷ សូមបងប្អូន កីឡា និងបងប្អូនប្រជាពលរដ្ឋភ្លៀវជាតិ និងអន្តរជាតិដែលបានអញ្ជេីញមកអបអរសាទរ និងចូលរួមទស្សនា ឱ្យបានសប្បាយៗទាំងអស់គ្នា ក្រោមម្លប់នៃសន្តិភាព និងនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោសែន ប្រមុខនៃរាជរដ្ឋាបាលកម្ពុជា ។ ជាចុងក្រោយ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត ក្រចេះនិង លោក ជំទាវ ជូនពានរង្វាន់ ដល់កីឡាករ ទូក (ង) ដែលចូលរួមប្រគួតក្នុងថ្ងៃនេះផងដែរ ៕ដោយ ស៊ាន ចន្ទ័ដា

អត្ថបទដែលជាប់ទាក់ទង