កសិករតាមជួរដងទន្លេមេគង្គខេត្តត្បូងឃ្មុំ មមាញឹកបង្ករបង្កើនផលស្រូវបណ្ដេញតាមទឹកឲ្យទាន់រដូវកាល
ត្បូងឃ្មុំ : កសិករតាមជួរដងទន្លេមេគង្គខេត្តត្បូងឃ្មុំ មមាញឹកបង្ករបង្កើនផលស្រូវបណ្ដេញតាមទឹកឲ្យទាន់រដូវកាល ខណ:ពួកគាត់ទទួលបានពូជស្រូវសង្គ្រោះពីសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ រួមជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ប្រគល់ជូនដល់ពួកគាត់កាលពីពេលថ្មីៗនេះ ។
កសិកររស់នៅភូមិទួលកែវ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំពង់តែបាចពង្រោះពូជស្រូវ បណ្ដេញតាមទឹកទន្លេមេគង្គ បានឲ្យដឹងថា គាត់បានបាចពូជស្រូវរួចម្ដងមកហើយ តែចៃដន្យត្រូវទឹកទន្លេហក់ឡើងក្រោយរដូវបុណ្យភ្ជំបិណ្ឌ បានឆក់យកស្រូវរបស់ពួកគាត់ទៅអស់វិញ បណ្ដាលឲ្យពួកគាត់ ត្រូវខ្វះខាតពូជសម្រាប់បង្ករបង្កើនផលម្ដងទៀត តែសំណាងល្អ យើងមានសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃយើង លោកបានប្ដល់នូវពូជស្រូវដល់ពួកគាត់ បានបន្តពូជស្រូវបង្ករបង្កើនផលស្រូវស្ដារឡើងវិញនាពេលនេះ ។
ប្រជាកសិករបន្តថា ពួកគាត់មានតែពាក្យថា អរគុណសម្ដេចទាំងពីរ ដែលបានរកសុខសន្តិភាពជូនប្រទេសជាតិ ហើយថែមទាំងតាមជួយដល់សុខទុក្ខប្រជាកសិករថែមទៀត ។
កសិករបានឲ្យដឹងទៀតថា ដីស្រែរបស់គាត់ជាង ១ ហិកតា កាលពីឆ្នាំទៅគាត់ប្រមូលផលរួចលក់បានជាង ៧ លានរៀល ហើយក្រោយពីប្រមូលផលស្រូវរួច ពួកគាត់បានបន្តដាំពោតក្រហមម្ដង ។
កសិករបន្ថែមថា ចំពោះទីផ្សារស្រូវប្រាំងកាលពីឆ្នាំទៅលក់បានជាង ៧០០ ៛ ទៅ ៨០០ ៛/គីឡូក្រាម ហើយមានម៉ូយមកទទួលទិញថ្លឹងនៅក្នុងស្រែតែម្ដង មិនពិបាកដឹកទៅរកទីផ្សារឆ្ងាយនោះទេ ៕ សុខ ផន