លោកជំទាវ អនហេង លក្ខិណា អញ្ជើញចូលរួមកិច្ចប្រជុំធ្វើទស្សនកិច្ចសិក្សាកន្លែងផ្តល់សេវាចម្រុះសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ

កំពង់ចាម៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៃក្រុមប្រឹក្សាខេត្តកំពង់ចាម និងជាប្រធានកិត្តិយសក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំធ្វើទស្សនកិច្ចសិក្សាកន្លែងផ្តល់សេវាចម្រុះសម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម ។

កម្មវិធីនេះរៀបចំ និងឧបត្ថម្ភដោយគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID-EQHA) នៃអង្គការFHI 360 បានគាំទ្រដល់ក្រសួងកិច្ចការនារី និងក្រសួងសុខាភិបាលក្នុងការរៀបចំកន្លែងផ្តល់សេវាចម្រុះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ និងមន្ទីរពេទ្យខេត្តបាត់ដំបង ។

រសៀលថ្ងៃដដែលលោកជំទាវ និងក្រុមការងារបានដឹកនាំគណៈប្រតិភូនៃរាជធានី ខេត្តទាំងពីរ ចំនួន ២០រូបដើម្បីធ្វើទស្សនកិច្ចសិក្សាកន្លែងផ្តល់សេវាចម្រុះសម្រាប់ជនរងគ្រោះដោយអំពើហិង្សា នៅមន្ទីរពេទ្យខេត្តកំពង់ចាម ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកប្រធានមន្ទីរពេទ្យផងដែរ ។

អត្ថបទដែលជាប់ទាក់ទង