អង្គការ រ៉ាឆា បន្តរៀបចំពិព័រណ៍អាហារូបត្ថម្ភសហគមន៍២០២២ គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅស្រុកកំពង់ត្រាច ខេត្តកំពត
អង្គការ រ៉ាឆា បន្តរៀបចំពិព័រណ៍អាហារូបត្ថម្ភសហគមន៍២០២២ គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅស្រុកកំពង់ត្រាច ខេត្តកំពត
គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (MUSEFO) ដែលមាន អង្គការGIZ -MUSEFO អង្គការរ៉ាឆា និងអង្គការ HKI ឧបត្ថម្ភថវិកាដោយ អង្គការGIZ បានធ្វើការសហការ និងគាំទ្រឃុំក្នុងការបង្កើតឲ្យមានពិព័រណ៍អាហារូបត្ថម្ភសហគមន៍ ដែលប្រារព្ធឡើងស្រុកចំនួន៤ក្នុងខេត្តកំពត នៅក្នុងស្រុកទាំង៤ រួមមាន ស្រុកទឹកឈូ ស្រុកកំពង់ត្រាច ស្រុកដងទង់ និងស្រុក ឈូក។ គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (MUSEFO) ធ្វើឡើងក្នុងគោលបំណង ដើម្បីជម្រុញ និងលើកទឹកចិត្តឃុំគោលដៅក្នុងការធ្វើជាម្ចាស់ផ្ទះ និងផ្តល់នូវចំណេះដឹងផ្នែក អាហារូបត្ថម្ភតាមរយៈពិព័រណ៍រអាហារូបត្ថម្ភសហគមន៍ និងលើកកម្ពស់ចំណេះដឹង និងការយកចិត្តទុក្ខដាក់ទាក់ទងទៅនឹងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ របបអាហារសុខភាព និងចម្រុះពណ៌ ការបំបៅកូនដោយទឹកដោះម្តាយ ការអនុវត្ត និងថែរក្សាអនាម័យក្នុងការេស់នៅប្រចាំថ្ងៃ។ អញ្ជើញចូលរួមជាគណៈអធិបតី ឯកឧត្តម សុខ សីឡូ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃទីស្ដីការ គណៈរដ្ឋមន្ត្រី, លោកបណ្ឌិត ហ្វា រីត ប្រធានគម្រោងពហុវិស័យ សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ,លោកស្រី ចាន់ ធារីនាយកប្រតិបត្តិអង្គការរ៉ាឆា , រួមមានតំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋនិងសិស្សាអនុស្សសិស្ស ជាច្រើនរូបទៀត។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍លោក មេឃុំ និងមតិសំណេះ សំណាលរបស់ តំណាងអង្គការ GIZ រួចមកឯកឧត្តម សុខ សីឡូ បានសម្ដែងនៅការកោតសសើរចំពោះការរៀបចំពិព័រណ៍ អាហាររូបត្ថម្ភសហគមន៍ឆ្នាំ ២០២២នេះគឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសអាយុវជនទាំងអស់ យល់ដឹងកាន់តែច្បាស់នពីវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សុវត្ថិភាព ចំណីអាហារ និងអនាម័យខ្លួនប្រាណ អនាម័យបរិស្ថាន នៅជុំវិញខ្លួនរបស់យើងដែលទាំងអស់នេះ ទាមទារឱ្យយើងធ្វើការផ្លាស់ប្ដូរ នៅឥរិយាបថ ការរស់នៅ ទាំងការហូបចុកដើម្បីធ្វើយ៉ាងណា ឱ្យយើង មានសុខភាពល្អ ហើយទទួលបាននូវអាហាររូបត្ថម្ភ ដែលមានគុណភាពល្អ ធ្វើឱ្យធ្វើឲ្យរាងកាយយើងមានការលូតលាស់បានល្អ សតិបញ្ញាល្អ ជាពិសេសប្អូនៗក្មួយៗកុមារាកុមារីទាំងអស់ត្រូវ ធ្វើយ៉ាងណាឱ្យឪពុកម្ដាយឬអាណាព្យាបាល អប់រំឲ្យបានល្អ នូវការហូបចុក រក្សានៅអនាម័យ ដើម្បីឲ្យប្អូនៗទទួលបាន នូវសារជាតិចិញ្ចឹមបានគ្រប់គ្រាន់ ហើយធ្វើឱ្យរាងកាយមានការលូតលាស់ ។ ហើយជារៀងរាល់ឆ្នាំ សម្ដេច អគ្គមហាសេនា បតីតេជោហ៊ុនសែន តែងតែដាក់ចេញនៅសាលលិខិត ដល់ទិវាជាតិអាហារូបត្ថម្ភដែលរៀងរាល់ឆ្នាំ យកថ្ងៃទី ៦ ខែវិច្ឆិកា ដើម្បី ប្រារព្ធនៅទិវាជាតិ អាហាររូបត្ថម្ភនេះ បន្ទាប់មកក្រុមការងារនិងចុះផ្សព្វផ្សាយ នូវសារលិខិតរបស់ សម្ដេច តេជោ នៅតាមបណ្ដាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់នានាក្នុងប្រទេស។ យុទ្ធសាស្ត្រពហុវិស័យរបស់គម្រោងគឺជាការបញ្ចូលគ្នានូវការ អន្តរាគមន៍ របស់វិស័យសុខាភិបាល អាហារឧបត្ថម្ភ អនាម័យនិងវិស័យកសិកម្មសម្រាប់អនុវត្ត ដើម្បីសម្រេចបាននូវគោលបំណងសំខាន់ៗទាំងបួនរបស់គម្រោង។ គោលបំណងទី១ ធ្វើឲ្យប្រសើរឡើងនូវការយល់ដឹង អនុវត្តនិងបណ្ដុះ នៅទំលាប់បរិភោគអាហារសុខភាពសម្រាប់ស្ត្រី ដែលស្ថិតនៅក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលកំពុងបំបៅកូនដោយទឹកដោះម្តាយ និងកុមារតូច ដែលស្ថិតនៅក្រោមអាយុ ២ឆ្នាំគឺចន្លោះអាយុ៦ខែទៅ២៣ខែ៕