សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលជួបប្រធានAPPFនិងចូលរួមក្នុងពិធីបើកកិច្ចប្រជុំប្រឆ្នាំលើកទី៣០( APPF ) នាទីក្រុងបាងកក ប្រទេសថៃ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលជួបប្រធានAPPFនិងចូលរួមក្នុងពិធីបើកកិច្ចប្រជុំប្រឆ្នាំលើកទី៣០( APPF ) នាទីក្រុងបាងកក ប្រទេសថៃ
នៅរសៀលថ្ងទី២៦ខែតុលាឆ្នាំ២០២២មុនពិធីបើកជាផ្លូវការកិច្ចប្រជុំប្រឆ្នាំវេទិការសភាអាស៊ីប៉ាស៊ីលើកទី៣០ APPFទី៣០ដែលបានប្រារព្ធធ្វើនៅ ទីក្រុងបាងកក ប្រទេសថៃសម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម លោកជំទាវ ជាប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា តំណាង រដ្ឋសភាដែលជាសមាជិកAPPF បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឈួន លីកផៃ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ និងជាប្រធាន APPF លើកទី៣០នៅវិមានរដ្ឋសភាថៃ។ ក្នុងនាមជាប្រធាន APPF លើកទី៣០ឯកឧត្តម ឈួន លីកផៃបានស្វាគមន៍យ៉ាងកក់ក្តៅនិងបានថ្លែងអំណរគុណច្រើនជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាពញាចក្រីហេងសំរិន និងឯកឧត្តម លោកជំទាវ ប្រធានគណៈប្រតិភូ ដែលជាសមាជិកAPPFទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំវេទិការសភាអាស៊ីប៉ាស៊ីលើកទី៣០ដែលសភាប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ឈួន លីកផៃ បានមានប្រសាសន៍ទៀតថាវត្តមានសម្តេច ឯកឧត្តម លោកជំទាវនាពេលនេះបានបង្ហាញពីការរួមគ្នានៅក្នុងការពង្រីងកិច្ចសហប្រតបត្តិការពហុនិយម ដែលជាសំឡេងរបស់តំណាងពលរដ្ឋក្នុងការប្រយុទ្ធប្រឆំាង រាល់បញ្ហាតំបន់និងពិភពលោកកំពុងជួបប្រទះ ដូចជាការស្ការឡើងវិញនូវសង្គមនិងសេដ្ឋកិច្ចក្រោយពីការរាតត្បាតជាសកលពីជំងឺកូវីដ-១៩ និងអំពើបញ្ហាប្រឈមផ្សេងៗដែលបានកំពុងកើតមានជាបន្តបន្ទាប់ក្នុងតំបន់ និងពិភពលោកយើងនេះ។
បន្ទាប់មកសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមពិធីបើកកិច្ចប្រជុំប្រចំាឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកដែលសភាប្រទេសថៃធ្វើជាម្ចាស់ផ្ទះ នៅរាត្រីថ្ងៃពុធទី២៦ ខែតុលាឆ្នាំ២០២២ នៅរដ្ឋសភាថៃនាទីក្រុងបាងកក ក្រោមអធិបតីភាព ឯកឧត្តម ឈួន លីកផៃ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ និងជាប្រធាន APPF លើកទី៣០។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានប្រារព្ធធ្វើឡើងក្រោមមូលបទ “សភា និងការស្តារឡើងវិញប្រកបដោយចីរភាពក្រោយវិបត្តិកូវីដ-១៩” ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលាឆ្នាំ២០២២។ នៅក្នុងសន្ទរកថាបើកកិច្ចប្រជុំជាផ្លូវការ ឯកឧត្តម ឈួន លីកផៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគ្រួសារ APPF និងបណ្តាប្រទេសជាមិត្ត រួមទំាងអង្គការជាដៃគូ អ្នកអង្កេតការណ៍ទំាងអស់ ដែលបានមកជួបជុំគ្នានាឱកាសនេះ ក្រោយពីជំងឺកូវីដ-១៩បានបានធូរស្រាល។ ឯកឧត្តមបានលើកឡើងថាការជួបជុំនេះមានសារៈណាស់នៅក្នុងការពង្រីងកិច្ចសហប្រតបត្តិការពហុនិយម ដែលជាសំឡេងរបស់តំណាងពលរដ្ឋក្នុងការប្រយុទ្ធប្រឆំាង រាល់បញ្ហាតំបន់និងពិភពលោកកំពុងជួបប្រទះ ដូចជាការស្ការឡើងវិញនូវសង្គមនិងសេដ្ឋកិច្ចក្រោយពីការរាតត្បាតជាសកលពីជំងឺកូវីដ-១៩និងអំពើបញ្ហាប្រឈមផ្សេងៗដែលបានកំពុងកើតមានជាបន្តបន្ទាប់ក្នុងតំបន់ និងពិភពលោកយើងនេះ។
ឯកឧត្តមប្រធានAPPFលើកទី៣០ បានលើកឡើងថានៅក្នុងរយៈពេល៣០ឆ្នាំមកនេះ APPF បានដើរតូនាទីយ៉ាងសំខាន់នៅក្នុងការជំរុញនូវវប្បធម៌សន្ទនា និងកិច្ចសហប្រតិបត្តិការដែលជាកត្តាសំខាន់ក្នុងការកសាងនិងអភិវឌ្ឍប្រកបដោយចីរភាព និងជាការចូលរួមដើម្បីធ្វើគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០សម្រេចតាមផែនការ។ សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ក្នុងតំបន់ ជាពិសេស ការថែរក្សា និងលើកកម្ពស់សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក៕