ឯកឧត្ដម  ជា សុផារ៉ា អនុញ្ញាតឱ្យប្រធានធនាគារពិភពលោកប្រចាំនៅកម្ពុជា  ចូលជួបសម្តែងការគួរសម  និងពិភាក្សាការងារ

ឯកឧត្ដម  ជា សុផារ៉ា អនុញ្ញាតឱ្យប្រធានធនាគារពិភពលោកប្រចាំនៅកម្ពុជា  ចូលជួបសម្តែងការគួរសម  និងពិភាក្សាការងារ

ឯកឧត្ដម  ជា  សុផារ៉ា  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ក្រសួង រៀប ចំ ដែនដី  នគរូបនីយកម្ម  និងសំណង់  និងជាប្រធានគណៈកម្មការដឹកនាំគម្រោង  LASED III (ឡាសែត ៣)  បានអនុញ្ញាតឱ្យលោកស្រី  Maryam Salim ប្រធានធនាគារពិភពលោកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា  ចូលជួបសម្តែងការគួរសម  និងពិភាក្សាការងារ  ដើម្បីម្បីផ្តល់ការគាំទ្រដល់ការអនុវត្តគម្រោង  LASED III ។

​  ក្នុងជំនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ស្វាគមន៍ចំពោះលោកស្រី Maryam Salim ប្រធានធនាគារពិភពលោកប្រចាំកម្ពុជានិងសហការីក្នុងការផ្តល់ការគាំទ្រចំពោះការអនុវត្តគំរោងនានាជាពិសេសគំរោងLASEDអោយទទួលបានជោគជ័យ។គំរោងLASEDនេះជាគំរោងដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលធ្វើអោយប្រជាពលរដ្ឋមានលំនឹងក្នុងមូលដ្ឋាននៃការរស់នៅ បង្កើនប្រាក់ចំណូលសំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារអោយកាន់តែរឹងមាំ និងអាចឈានទៅពង្រឹងសមត្ថភាពដោយខ្លួនឯងបាន ដោយនៅទីនេះប្រជាពលរដ្ឋមានដីសំរាប់បង្កបង្កើនផល មានសាលារៀនសំរាប់បណ្តុះបណ្តាលដល់កូនចៅរបស់ពួកគាត់អោយមានចំណេះដឹងដែលអាចរកការងារធ្វើបាននាពេលអនាគត បង្កលក្ខណះងាយស្រួលគ្រប់បែបយ៉ាងដល់ពួកគាត់នោះទើបពេលនេះពួកគាត់អាចមានលទ្ធភាពរស់នៅប្រកបដោយភាពសុខសាន្ត ហើយដែលនេះគឺជាការបង្កលក្ខណះអោយការអនុវត្តគំរោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី3(LASED III)

បានទទួលជោគជ័យតាមការគ្រោងទុកផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជំរុញអោយមានការពន្លឿនល្បឿនក្នុងការអនុវត្តគំរោងនេះអោយបានជោគជ័យឆាប់រហ័សដោយពិនិត្យអោយបានគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាឆ្លើយតបបានតាមការទន្ទឹងរងចាំរបស់ប្រជាពលរដ្ឋដែលជាអ្នកទទួលផលពីគំរោងLASED III នេះ។ ជាការឆ្លើយតប លោកស្រី Maryam Salim ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងសហការីដែលបានគាំទ្រដល់ការអនុវត្តគំរោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី2រឺLASED II អោយបញ្ចប់ដោយជោគជ័យនាពេលកន្លងមក។ លោកស្រីបញ្ជាក់ថានេះគឺជាតួនាទីរបស់លោកស្រីក្នុងការគាំទ្រដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសយើងបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធនានាជូនពួកគាត់ដូចជាសាលារៀនជាដើមដែលធ្វើអោយកូនចៅប្រជាពលរដ្ឋមានចំណេះដឹងអាចរកការងារធ្វើបង្កើនប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារនាពេលអនាគតបាន ហើយនេះគឺជាអ្វីដែលលោកស្រីចង់បាន។លោកស្រីបន្ថែមថាលោកស្រីរីករាយក្នុងការចូលរួមសហការពន្លឿនការអនុវត្តគំរោងLASED III នេះអោយបញ្ចប់ដោយជោគជ័យឆាប់រហ័សតាមការគ្រោងទុកហើយលោកស្រីក៏បានកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានយុទ្ធសាស្រ្តប្រកបដោយភាពជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសកូវីត19 ដោយអនុវត្តវិធានការ3កុំ3ការពារនិងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងអត្រានាំមុខគេ១ក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់និងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង