កិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តផែនការរួមដេីម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃ ៥ កេីត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ ២០២២នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីនៃក្រសួងមុខងារសាធារណៈនិង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះពង្រឹងមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃអភិបាលខត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ អញ្ជេីញបេីកកិច្ចប្រជុំស្តីពីពិនិត្យការងារអនុវត្តន៏ផែនការរួមដេីម្បីទៅកាន់ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ  ។      

កិច្ចប្រជុំនេះផងដែរ ៖ បានប្រព្រឹត្តទៅនៅសាលមហោស្រព ខេត្តក្រោមបរិយាកាសអធឹកអធម្ម សប្បាយរីករាយ និងមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោក ជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ រួមឯកឧត្តម លោក ជំទាវ ជាសមាជិកសមាជិការ គណៈបក្សប្រជាជនកម្ពុជាខេត្តក្រចេះជាច្រេីនរយនាក់  ៕  ដោយ ស៊ាន ចន្ទ័ដា

អត្ថបទដែលជាប់ទាក់ទង