ឯកឧត្តម អ៊ុន ចាន់ដាបានអញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍អុំទូក ខេត្តស្វាយរៀង

ស្វាយរៀង នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍អុំទូក ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទន្លេវ៉ៃគោ។

 

ដើម្បីជាការចូលរួមអបអរសាទរ ជាមួយព្រឹត្តិការណ៍ប្រពៃណីដ៏សប្បាយរីករាយ ស្ថិតក្រោមម្លប់សុខសន្តិភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានឧបត្ថម្ភថវិកាជូនដល់គណៈកម្មការបុណ្យអុំទូក ខេត្តស្វាយរៀង ចំនួន ៥០លានរៀល ឧបត្ថម្ភជូនអនុគណៈកម្មកាបច្ចេកទេស ៥០០ដុល្លារ ឧបត្ថម្ភជូន គណៈកម្មការទូក យុវជនខេត្តស្វាយរៀង ចំនួន ១លានរៀលផងដែរ។

អត្ថបទដែលជាប់ទាក់ទង