រដ្ឋបាលខេត្តក្រចេះក្រុងពាលីរៀបចំអង្គកឋិនទានរស្មីសាមគ្គីដង្ហែចូល«១៧៨ វត្តក្នុងខេត្ត »

រដ្ឋបាលខេត្តក្រចេះក្រុងពាលីរៀបចំអង្គកឋិនទានរស្មីសាមគ្គីដង្ហែចូល«១៧៨ វត្តក្នុងខេត្ត »

ខេត្តក្រចេះ ៖ នារសៀល ថ្ងៃសៅរ៏ ៥កេីត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះនិង លោក ជំទាវ , ឯកឧត្តម ហឿ សុីយ៉ែម ប្រធាន ក្រុមប្រឹក្សា និងលោក ជំទាវ អញ្ជេីញដឹកនាំមន្រ្តីរាជការក្នុងខេត្តក្រចេះ ក្រុងពាលី និងប្រារព្វពិធីបុណ្យអង្គឋិនទានមួយដេីម្បីប្រមូលបច្ច័យវេប្រគេនព្រះសង្ឃដែលគង់នៅចាំព្រះវស្សាអស់ត្រីមាស ចំនួន« ១៧៨ វត្ត » ។ អង្គពិធីនេះ មានចូលរួម យ៉ាងច្រេីនកុះករ សំណាក់ ឯកឧត្តម លោក ជំទាវ ជាអភិបាល នៃគណៈអភិបាលរងខេត្តក្រចេះ លោក លោកស្រី អភិបាល អភិបាលរងស្រុក ក្រុងទាំង៦ រួមនិងមេ បញ្ជារការ មេបញ្ជារការរង នៃកងកម្លាំងទាំងបីប្រភេទ ព្រមទាំងប្រជាពលរដ្ឋ លោកយាយ លោកតា ជាង១៥០នាក់ផងដែរ ។ លុះព្រឹកឡេីង ម៉ោង៨.០០នាទី ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ អង្គកឋិនទាន ត្រូវបានដង្ហែចេញ ពីសាលាខេត្តក្រចេះ ឆ្ពោះកាន់វត្ត« បុទុមរង្សី » ហៅវត្តក្រគរ ដែលស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ ។

ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត មានប្រសាសន៏ថា ៖ អង្គកឋិនទានដែលបានប្រារព្វនាពេលនេះ គឺជាអង្គកឋិនទាន ឆ្នាំទី៣ហេីយ ដែលរដ្ឋបាលខេត្តក្រចេះបានធ្វេី ដេីម្បីប្រមូលបច្ច័យវេប្រគេនព្រះសង្ឃដែលគង់នៅក្នុងវត្តនីមួយៗ និងជាការចូលរួមកសាងនូវសមិទ្ធផលនានាក្នុងទីអារាម ។ ឯកឧត្តម បន្តថា ៖ ដោយសារសម្តេច តេជោ មានការលះបង់ខ្ពស់ ជូនជាតិ មាតុភូមិ សម្តច គ្មានជម្រេីសអ្វី ក្រៅពីយកជីវិតធ្វេីជាដេីមទុន ដេីម្បីតស៊ូ រំដោះប្រទេស និងឆ្លងកាត់គ្រប់ឧបស័គ្គ រហូតទទួល បានសុខ សន្តិភាពពេញលេញក្រោមនយោបាយ ឈ្នះ ឈ្នះរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វេីឱ្យប្រទេសមានការរីកចម្រេីនលេីគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តមបន្ថែមថា៖ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ដោយសារពិភពលោកបានជួបនិងវិបត្ត មេរោគរាតត្បាតនៃជម្ងឺកូវីដ-19 ហេីយចុងក្រោយនេះទៀត ជួបអសន្តិសុខ « គឺរុស្សី និងអ៊ុយក្រែន » បានធ្វេីឱ្យសេដ្ឋកិច្ចក្នុងពិភពលោក មានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ក្នុងនោះក៏មានដោយទាំងកម្ពុជាយេីងមួយចំណែកធំផងដែរ ។ តែប្រទេសកម្ពុជាយេីងបានឆ្លងរួចផុតពីមេរោគរាតត្បាតនៃជម្ងឺកូវីដ-19 បាន៩៨% ដែលប្រជាពលរដ្ឋយេីងមិនមានការឆ្លង ។ ទាំងអស់នេះ បានមកដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រមូលទិញវ៉ាក់សាំងពីបណ្តាប្រទេសផលិត យកមកចាក់ស្រោចប្រពលរដ្ឋគ្រប់វ័យ ចាប់ពីអាយុ៣ឆ្នាំឡេីងទៅ ប្របកដោយជោគជ័យនៅទូទាំងប្រទេស ។

ជាក់ស្តែង នាឱកាសនេះ ពុកម៉ែ បងប្អូនបានមកជួបជុំគ្នាប្រកបដោយភក្តីភាព សប្បាយរីករាយក្នុងពិធីផ្សេងៗ ក៏ដូចក្នុងឱកាសបុណ្យកឋិនទាន នាពេលនេះ ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អរគុណ ដល់ពុកម៉ែបងប្អូនយេីងទំាងអស់ដែលបាន ចូលរួមអនុវត្ត នូវវិធានការរបស់ រាជរដ្ឋាភិបាល ក៏ដូចវិធានការក្រសួងសុខាភិបាល នូវ« ៣ ការពារ និង ៣ កុំ » និងបានអញ្ជេីញចូលរួមនាថ្ងៃបុណ្យកឋិនទាននេះ សូមមានសុខភាពល្អ និងទទួលអនុមោទនាតាមផល្លានិសង្ឃគ្រប់ៗគ្នា កុំបីខាន ។ សូមបញ្ជាក់ផងដែរ ៖ ចំពោះថវិកា ដែលចំណូលបានពីសប្បុរសជន នានានិងថវិការបស់ឯកឧត្តម និងលោក ជំទាវផ្ទាល់ សរុប ចំនួន ២៤៦ លានរៀល សម្រាប់ប្រគេនព្រះសង្ឃចំនួន ១៧៨ វត្ត៕ ដោយ ស៊ាន ចន្ទ័ដា

អត្ថបទដែលជាប់ទាក់ទង