លោកជំទាវ ប៉ាងដានី  បានអញ្ចើ،ញចូលកម្មវិធីចុះតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តមុខងារ នៃអនុក្រឹត្យលេខ ៣៤ អនក្រ.ប.ក

កំពង់ចាម នាព្រឹកថ្ងៃ៣១ខែតុលាឆ្នាំ២០២០ លោកជំទាវ ប៉ាងដានី  បានអញ្ចើ،ញចូលកម្មវិធីចុះតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តមុខងារ នៃអនុក្រឹត្យលេខ ៣៤ អនក្រ.ប.ក ចុះថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៧ ជាមួយគណៈប្រតិភូរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ វណ្ណា ទីប្រឹក្សាអមក្រសួងតំណាងឯកឧត្តម ទៀវ សុគន្ធ រដ្ឋលេខាធិការ ប្រធាន-អនុប្រធាន នាយកដ្ឋាន ផែនការស្ថិតិ និងសរុប ធ្វើនៅសាលប្រជ៉ំតូច នៃរដ្ឋបាលខេត្តកំពង់ចាមដោយមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត , លោកនាយករងទីចាត់ការ អន្តរវិស័យ , លោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា មន្ត្រីជំនាញ និងលោកប្រធានមណ្ឌលកុមារកំព្រាខេត្ត សរុប ចំនួន ១០នាក់/ស្រី ៣នាក់ ។

 

 

គោលបំណង នៃការត្រួតពិនិត្យ និងវាយតម្លៃ៖ គឺដើម្បីតាមដានលើការអនុវត្តមុខងារដែលក្រសួង សអយ  បានប្រគល់ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសលើចំណុច ៤សំខាន់ៗ រួមមាន៖1- ការគ្រប់គ្រងមណ្ឌលថែទាកុមាររបស់រដ្ឋ ដែលអនុវត្តដោយរដ្ឋបាលខេត្ត។ 2-ការត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាល ដែលអនុវត្តដោយរដ្ឋបាលក្រុង ស្រុក។3-ការគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះនិងងាយរងគ្រោះក្នុងសគមន៍ដែលអនុវត្តដោយរដ្ឋបាលឃុំសង្កាត់។ 4-និងការជួបពិភាក្សាជាក្រុមការងារកិច្ចការពារកុមារខេត្ត៕

អត្ថបទដែលជាប់ទាក់ទង