ព័ត៌មានលម្អិត! ដែលបណ្តាលឲ្យលោកឧកញ៉ា និងអង្គរក្សខឹងដល់ថ្នាក់វាយកញ្ចក់រថយន្តក្រុង មកពីអ្នកបើកឡានក្រុង…
(ខេត្តស្វាយរៀង)៖ នាពេលថ្មីៗកន្លទៅនេះនៅតាមបណ្តាញសង្គមមានការចែករំលែកនូវរូបភាពវីដេអូ ដែលសកម្មភាពលោកឧកញ៉ាម្នាក់និងអង្គរក្សបានប្រើហិង្សាវាយកំទេចកញ្ចក់រថយន្តក្រុង ក៏ដោយសារខឹងសម្បាររឿងអ្នកបើកបររថយន្តក្រុងបើកកៀររថយន្តរបស់លោកឧកញ៉ា និងយកទូរសព្ទ័ដៃប្រ៊ូឡានវាយកំទេចចោលដោយ ព្រោះតែប្រូឡានរថយន្តក្រុងថតសកម្មភាពលោកឧកញ៉ានិងអង្គរក្សវាយកញ្ចក់រថយន្តរបស់គេ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និ១៥នាទីព្រឹកកាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ស្ថិតនៅផ្សារជីភូ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។
ទាក់ទិនករណីនេះដែរលោកវរៈសេនីយ៍ទោ ហែម សុវណ្ណារិទ្ធ អធិការនៃអធិការដ្ឋាននគបាលក្រុងបាវិត បានឲ្យក្រុមអ្នកសារព័ត៌មានដឹងថាៈ ករណីឈានប្រើហិង្សា នេះមូលហេតុអ្នកបើកបររថយន្តក្រុងបានបើកកៀរថយន្តលោកឧកញ៉ា លី យូគៀក ធ្វើឲ្យរថយន្តលោកឧកញ៉ា ខំគេចធ្លាក់ផ្លូវ ប៉ះជ្រុលទៅបុកគេនៅផ្លូវម្ខាងទៀត។
លោកអធិការបន្តទៀតថា: ក្រោយមកលោកឧកញ៉ា ក៏បានទូរសព្ទ័មកសុំអន្តរាគមន៍ឲ្យសមត្ថកិច្ចស្ទាក់រថយន្តបង្ក ដើម្បីធ្វើការដោះស្រាយ។ សមត្ថកិច្ចនគបាលក្រុងបាវិតបានដាក់កម្លាំងស្ទាក់រថយន្តបង្ក តាមការប្តឹងសុំអន្តរាគមន៍ពីជនរងគ្រោះសមត្ថកិច្ចទទួលបានបណ្តឹងភ្លាមក៏ដាក់កម្លាំងចុះស្ទាក់បាន នៅត្រង់ចំនុចផ្សារជីភូ ក្រុងបាវិត។
ប្រភពដដែលបន្តថា: ពេលដែលលោកឧកញ៉ាមកដល់បានហៅ អ្នកបើកបររថយន្តក្រុងឲ្យចុះពីលើរថយន្តដើម្បីដោះស្រាយ ក៏ប៉ុន្តែអ្នកបើកបររថយន្តក្រុងមិនព្រមចុះ ពីលើរថយន្តមកដោះស្រាយ ទើបធ្វើឲ្យលោកឧកញ៉ាខឹង ហើយអង្គរក្ស លោកឧកញ៉ា បានយកដុំថ្ម វាយបំបែកកញ្ចក់រថយន្ត ដើម្បីឲ្យអ្នកបើកបរចុះមកដោះស្រាយ។
ខណៈនោះ ប្រ៊ូរថយន្តក្រុងបានយកទូរសព្ទ័ដៃ ថតវីដេអូលោកឧកញ៉ានិងអង្គរក្ស ទើបលោកឧកញ៉ាបានឲ្យអ្នកថតវីដេអូនោះលុបរូបភាពចេញ ក៏បន្តែជននោះមិនព្រមលុបទើបលោកឧកញ៉ាយកទូរសព័្ទវាយកំទេចចោលតែម្តង។
ក្រោយមកសមត្ថកិច្ចបានអញ្ជើញលោកឧកញ៉ានិងអង្គរក្ស និងអ្នកបើកបររថយន្តក្រុងទៅអធិការដ្ឋានក្រុងបាវិត ដើម្បីដោះស្រាយ ក៏ប៉ុន្តែភាគីអ្នកបើករថយន្តក្រុងមិនព្រមចូលខ្លួនដោះស្រាយនោះទេ គឺរត់គេចខ្លួន ហើយបានឲ្យម្ចាស់ក្រុមហ៊ុនរថយន្តក្រុងចូលមកដោះស្រាយជំនួសវិញ។
ចំណែកភាគីលោកឧកញ៉ា លី យូគៀក មិនយល់ព្រម គឺលោកឧកញ៉ា សុំឲ្យអ្នកបើកបររថយន្តក្រុងនោះ ចូលខ្លួនមកដោះស្រាយ សុំទោសលោកឧកញ៉ា ដើម្បីបញ្ចប់រឿងនឹងឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យា ជនបង្ក បើកបរត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំ អ្នកបើកបរ បើកបរត្រូវមានក្រមសិលធម៌ សុជីវធម៌ គោរពអាទិភាព កុំបើក វ៉ាជែងកន្លែងគ្រោះថ្នាក់។ ប្រភពបានបញ្ចាក់ដែរថា “អ្នកបើកបររថយន្តក្រុងមិនព្រមចូលខ្លួន ដោយខ្លាចសមត្ថកិច្ចឃាត់ខ្លួនព្រោះដឹងខ្លួនខុស”។
ចំណែករឿងរ៉ាវនេះដែរ ម្ចាស់ក្រុមហ៊ុនក៏មិនហ៊ានដោះស្រាយបញ្ចប់រឿងដែរ ដូច្នេះសមត្ថកិច្ចឃាត់រថយន្តក្រុងទុក និងធ្វើរបាយការណ៍បញ្ជូនសំណុំរឿងមកស្នងការដ្ឋាននគបាលខេត្ត ដើម្បីដោះស្រាយបន្ត។
ចំណែកមហាជនវិញបានលើកឡើងថា គួរឃាត់ខ្លួនអ្នកបើកបររថយន្យក្រុងមកធ្វើកិច្ចសន្យា និងអប់រំ ដោយកន្លងមក គឺ អ្នកបើកបររថយន្តក្រុងបើកព្រហើនណាស់ គ្មានគោរពច្បាប់ចរាចរណ៍ហើយគ្មានសុជីវធម៌ទេ បើកបរល្បឿនលឿន វ៉ាជែងកន្លែងគ្រោះថ្នាក់។
ចំពោះមហាជនដែលបានមើលឃ្លីបវីដេអូ ដែលបណ្តាញសង្គមហ្វេសប៊ុកបង្ហោះពីសកម្មភាព “លោកឧកញ៉ានិងអង្គរក្ស យកដុំថ្មវាយកំទេចកញ្ចក់រថយន្តក្រុង និងវាយកំទេចទូរសព្ទ័ដៃប្រ៊ូឡានក្រុងនោះ បានផ្ទុះខលមិនរិះគន់យ៉ាងចាស់ដៃ នូវសកម្មភាពរបស់លោកឧកញ៉ានិងអង្គរក្ស”។
បើតាមប្រភពព័ត៌មានដែលស្និតនិងលោកឧញ៉ាបានបញ្ជាក់ឲ្យដឹងថាៈ នៅក្នុងហេតុការណ៌ខាងលើបើទោះបីជាពុំមានមនុស្សរងគ្រោះក៏ពិតមែន ប៉ុន្តែបើរថយន្តលោកឧញ៉ាមិនគេចចេញពីគន្លងផ្លូវ បើកបររហូតធ្លាក់ចេញពីលើផ្លូវនៅះទេ គឺច្បាស់ជាលោកឧញ៉ាត្រូវស្លាប់ជាក់ជាពុំខាន ពីព្រោះខាងរថយន្តក្រុងគាត់បើកបំពានមកលើសគន្លងចូលមកខាងឆ្វេងដៃ ហើយស្ថិតក្នុងល្បឿនលឿនប្រហែលជា១០០ ទៅ១២០គីឡូម៉ែត្រក្នុងមួយម៉ោង បើទោះបីជារថយន្តលោកឧញ៉ាសុីញ៉ូភ្លើង ក៏ពុំគេចចេញដែរអញ្ចឹងមានតែគេចចេញខ្លួនឯងតែម្តងទៅ។
ប្រភពដដែលបានឲ្យដឹងទៀតថាៈ នៅពេលឃើញរថយន្តក្រុងបើកគៀររថយន្តរបស់លោកឧញ៉ានោះ រថយន្តអង្គរក្សលោកឃើញក៏បានបត់ត្រឡប់ក្រោយ ទៅតាម
រថយន្តក្រុងឲ្យឈប់សិន ដើម្បីសួរនាំនិងណែនាំកុំឲ្យបើករថយន្តដូច្នេះទៀត តែរថយន្តក្រុងនោះមិនងាយឈប់ទេ ទើបអង្គរក្សទ្រាំមិនបាន ក៏កាក់ឡានពីមុខ ទើបបណ្តាលឲ្យមានរឿងឈ្លោះប្រកែកគ្នារវាងអ្នកបើករថយន្តក្រុងនិងអង្គរក្សបែបនេះទៅ។
ដោយឃើញសភាពដូច្នេះលោកឧញ៉ាក៏បានបត់ឡានតាមទៅមើល ហើយក៏សួនាំរឿងបើករថយន្តគៀរថយន្តគាត់ផងនោះ មិនទាន់សួរចប់ផងក៏ត្រូវព្រូរឡាន យកទូរសព្ទមកថតលោកឧញ៉ាទៅវិញ ហើយលោកឧកញ៉ាបានបញ្ជាឲ្យលុបរូបថតនោះចោល តែខាងព្រូឡាននៅតែប្រកែកមិនព្រមលុប ទើបចេញជារឿងហេតុដូច្នេះតែម្តងទៅ។
“ដោយសារអញ្ចឹងហើយក៏មានបងប្អូនខ្លះគាត់មិនបានដឹងអំពីដើមហេតុខាងលើនេះទេ ច្បាស់ជាថាលោកឧញ៉ាប្រើអំពើហឹង្សា និងសិទ្ធិអំណាច ជាក់ជាពុំខានឡើយ ព្រោះឃើញតែឃ្លីបវីដេអូ តែបន្តិចមិនដឹងពីរឿងហេតុពីដំបូងនោះទេ”៕ ដោយ:33