លោកជំទាវ ប៉ាងដានីបានអញ្ចើញចូលរួមពិធី ប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់សៀម

កំពង់ចាម នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២លោកជំទាវ ប៉ាងដានី អភិបាលរងនៃគណៈអភិបាលខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញចូលរួមពិធី ប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុក និងនាយករដ្ឋបាលសាលាស្រុកកំពង់សៀម ធ្វើនៅបរិវេណ សាលាស្រុកកំពង់សៀមដោយមានកាចូលរួមមកពី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកកងកំលាំងប្រដាប់អាវុធទាំង៣ មេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍ទាំង ១៤ឃុំ ប្រធានមណ្ឌលសុខភាព និងសមាជិក សមាជិកា ស ស យ ក ស្រុកសរុបចំនួន ១៦០នាក់/ ស្រី ៥៧នាក់ ។


មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកជំទាវ ប៉ាងដានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ គោរពអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម អភិបាលបាលខេត្តកំពង់ចាម ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ម៨
លោកជំទាវ ប៉ាងដានីបានផ្ដាំផ្ញើដល់ លោក លោកស្រី ដែល ត្រូវបានតែងតាំងជាអភិបាលរងក្រុងកំពង់សៀម នាពេលនេះគឺត្រូវខិតខំបន្តប្រឹងប្រែងធ្វើកិច្ចការឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដែលថ្នាក់ដឹកនាំដាក់ជូន ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងត្រូវខិតខំប្រឹងប្រែងអនុវត្តនូវកិច្ចការមួយចំនួន ដូចខាងក្រោម ៖១-អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ។២-អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ស្តីពីសហលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល។ ៣-ទឹកចិត្តអំណត់អត់ធននឹងការងារ មានមនសិកា និងឆន្ទៈ។៤-សាមគ្គីភាពល្អក្នុងអង្គភាព។៥-កិច្ចសហការ ទំនាក់ទំនងល្អក្នុង និងក្រៅអង្គភាព។៦-ខិតខំបង្កើនសមត្ថភាព សិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យកាន់តែល្អប្រសើរ និងការចុះមូលដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង