ឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តបានអញ្ចើញចូលរួមពិធី ប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកស្រីសន្ធរ
កំពង់ចាម នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញចូលរួមពិធី ប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុក និងនាយករដ្ឋបាលសាលាស្រុកស្រីសន្ធរ ធ្វើនៅបរិវេណ សាលាស្រុកស្រីសន្ធរ ដោយមានកាចូលរួមមកពី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកកងកំលាំងប្រដាប់អាវុធទាំង៣ មេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍ទាំង ប្រធានមណ្ឌលសុខភាព និងសមាជិក សមាជិកា ស ស យ ក ស្រុក ។
មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្តម ហេង វណ្ណនី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ គោរពអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម អភិបាលបាលខេត្តកំពង់ចាម ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តមក៏បានណែនាំផ្តាំផ្ញើដល់គណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ក្នុងស្រុក-ត្រូវរួមគ្នាពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្នាមញញឹម អនុវត្តឱ្យបាននូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា, ត្រូវរួមគ្នារក្សាស្ថេរភាពប្រទេសជាតិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដោយអនុវត្តវិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបង្កអស្ថេរភាពសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ។
ឯកឧត្តម ក៏បានក្រើនរំឮកបន្ថែមដល់អាជ្ញាធរស្រុក ឃុំ ត្រូវពង្រឹងការគ្រប់គ្រងបញ្ហាគ្រឿងញៀន ទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការត្រួតពិនិត្យ ត្រូវអនុវត្តឱ្យបានជាប់ជាប្រចាំ និងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់ ដែលរដ្ឋាភិបាលដាក់ចេញ។
លោក ស៊ឹម គង់ អភិបាលនៃគណអភិបាលស្រុកស្រីសន្ធរ បានឡើងអានរបាយការណ៍ស្តីពីការអភិវឌ្ឍរបស់ស្រុករួមមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សាលារៀន និងសមិទ្ធផលផ្សេងៗជាច្រើនទៀតរបស់ស្រុកដែលបានកែប្រែសេដ្ឋកិច្ច សោភ័ណភាពស្រុកស្រីសន្ធរជាច្រើន។ ក្រោយពីលោក អឿ វឿន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សនៃរដ្ឋបាលសាលាខេត្តកំពង់ចាម បានឡើងអាន ប្រកាសរាជរដ្ឋាភិបាលរបស់ក្រសួងមហាផៃ្ទលេខ ៥៦៦៥ប្រក ស្តីពីការតែងតាំងអភិបាលរងស្រុកស្រីសន្ធរ ដែលមានលោក វៃ គឹមសែ ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ថ្នាក់លេខ ២ និងលោក តិកសេង សុន្ថន ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងស្រុកស្រីសន្ធរ និងប្រកាសរាជរដ្ឋាភិបាលរបស់ក្រសួងមហាផៃ្ទលេខ ៥៦៦៤ ប្រក ស្តីពីការតែងតាំងលោក ឈឹម ភីរម្យ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ៤ ជានាយករដ្ឋបាលសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្រោយពីលោក លោក តិកសេង សុន្ថន បានធ្វើការផ្តេជ្ញាចិត្តដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងខិតខំបន្តអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនអោយមានការអភិវឌ្ឍទាំងផ្នែក អាណាចក្រ និងពុទ្ធចក្រផងដែរ៕