ឯកឧត្តម ឡោ ចាន់លី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងអភិបាលរង នៃគណៈអភិបាលស្រុកព្រៃឈរ

កំពង់ចាម ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងអភិបាលរង នៃគណៈអភិបាលស្រុកព្រៃឈរ ដោយមានការអញ្ជើញចូលរពី លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ លោកប្រធានក្រុមប្រឹក្សាស្រុក លោក ជា សិលា  នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម    លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុក   លោកមេបញ្ជាការកម្លាំងទាំង  លោក លោកស្រី ប្រធានក្រុមប្រឹក្សាឃុំ នាយកប៉ុស្តិ៍រដ្ឋបាលឃុំ  ស្មៀនឃុំ លោកនាយកសាលា លោក លោកស្រី ប្រធានការិយាល័យ ចំណុះសាលាស្រុក និងមន្ត្រីរាជការ រដ្ឋបាលស្រុកព្រៃឈរ ចូលរួមផងដែរ។

លោកជា សិលា នាយករងរដ្ឋបាលសាលាខេត្តបានអានប្រកាសរបស់រាជរដ្ឋាភិបាលក្រសួងមហាផ្ទៃ លេខ ៥៦៦៥ ប្រក ដែលប្រកាសអភិបាលរងស្រុកចំនួន២រូប រួមមាន ទី១៖ លោក  អ៉ឹម សំអាត ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៥ ជាអភិបាលរងស្រុក។ទី២៖ លោក កយ ចន្ធី ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេសថ្នាក់លេខ៦ ជាអភិបាលរងស្រុកព្រៃឈរ។

ឯកឧត្តម ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមបានកោតសរសើ  ស្ដីពីការអភិវឌ្ឍ និងការរីកចម្រើនក្នុងស្រុក ដែលរដ្ឋបាលស្រុកខំប្រឹងកសាង និងអភិវឌ្ឍសម្រេចបានលទ្ធផលនាពេលកន្លងមក។ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ គោរពអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ឯ.ឧ អភិបាលបាលខេត្តកំពង់ចាម ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមក៏បានណែនាំផ្តាំផ្ញើដល់គណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ក្នុងស្រុក-ត្រូវរួមគ្នាពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្នាមញញឹម អនុវត្តឱ្យបាននូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា, ត្រូវរួមគ្នារក្សាស្ថេរភាពប្រទេសជាតិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដោយអនុវត្តវិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបង្កអស្ថេរភាពសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ។

ឯកឧត្តម ក៏បានក្រើនរំឮកបន្ថែមដល់អាជ្ញាធរស្រុក ឃុំ ត្រូវពង្រឹងការគ្រប់គ្រងបញ្ហាគ្រឿងញៀន ទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការត្រួតពិនិត្យ ត្រូវអនុវត្តឱ្យបានជាប់ជាប្រចាំ និងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់ ដែលរដ្ឋាភិបាលដាក់ចេញ៕

អត្ថបទដែលជាប់ទាក់ទង