ឯកឧត្តម ចាន់ផល្លី បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង អភិបាលរង នៃគណៈអភិបាលក្រុងកំពង់ចាម ចំនួន២រូប

កំពង់ចាម នាព្រឹកថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តម ចាន់ផល្លី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងលោកលីសុវណ្ណអភិបាលក្រុងកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង អភិបាលរង នៃគណៈអភិបាលក្រុងកំពង់ចាម ចំនួន២រូប ។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាក្រុងគណៈអភិបាលក្រុង អធិការ មេបញ្ជាការ កងកម្លាំង ទាំង៣ លោកចៅសង្កាត់ទាំង៤ លោក លោកស្រី ប្រធានការិយាល័យ ចំណុះ សាលាក្រុងកំពង់ចាម លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ និងបងប្អូនខ្មែរឥស្លាម ផងដែរ។

ក្រោយពីអានប្រកាសរបស់រាជរដ្ឋាភិបាលក្រសួងមហាផ្ទៃដោយលោកសុ ខននាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លេខ៥៦៦៥ប្រក ស្តីពីការតែងតាំងលោក រីដាវិន ឋានន្តរស័ក្តិវរះមន្ត្រីថ្នាក់លេខ៣  ជាអភិបាលរងក្រុងនិងលោក ជឹម លាភី ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងក្រុងកំពង់ចាម  ។

ក្នុងឱកាសនោះ ឯកឧត្តម ចាន់ល្លី  អភិបាលរងខេត្ត បានផ្តាំផ្ញើរដល់លោកអភិបាលរង នៃគណៈអភិបាលក្រុង  ដែលបានប្រកាសតែងតាំង នាថ្ងៃនេះ ត្រូវអនុវត្ត និងគោរពតាមការណែនាំ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន ខិតខំបំពេញការងារតាមតួនាទីភារកិច្ចឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពជំនាញ និងអ្នកពាក់ព័ន្ធនានា ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យបានរីកចម្រើន ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានផ្តាំផ្ញើ និងណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការចំនុះរដ្ឌបាលក្រុងកំពង់ចាម ត្រូវសិក្សាឈ្វេងយល់ពីលិខិតបទដ្ឋាននានា  និងត្រូវខិតខំបំពេញភារកិច្ចតាមជំនាញ ក្នុងវិស័យរបស់ខ្លួនសំដៅធ្វើយ៉ាងណា ការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា មានតម្លាភាព ប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ស្របពេលនៃការវិវត្ត នៃបច្ចេកវិទ្យា មន្ត្រីរាជការទាំងអស់ ក៏ត្រូវឈ្វេងយល់ពីប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដើម្បីជាប្រយោជន៍ និងជំរុញពន្លឿនដល់ការអនុវត្តការងារប្រចាំថ្ងៃរបស់អង្គភាពខ្លួនឱ្យមានការរីកចម្រើន។

ឯកឧត្តម ក៏បានកោតសរសើរ ដល់រដ្ឋបាលក្រុងកំពង់ចាមដែល កន្លងមក បានចូលរួមជាមួយរាជរដ្ឋភិបាល ក្នុងការងារអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទទួលបានលទ្ធផលល្អប្រសើរ និងខិតខំកសាងក្រុងកំពង់ចាមរហូតទទួលបានជ័យលាភីរំដួល៣ទង។ ជាមួយគ្នានេះ រដ្ឋបាលក្រុង ក៏ត្រូវបន្តអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ឲ្យមានការរីកចម្រើនទ្វេឡើងបន្ថែមទៀត។

អត្ថបទដែលជាប់ទាក់ទង