លោកជំទាវ ប៉ាង ដានី អញ្ជើញចូលរួម សិក្ខាសាលាស្ដីពីការរៀបចំ « ការបង្កើតផែនការសកម្មភាពជាតិប្រ យុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃផែនការសកម្មភាពជាតិ ២០២២-២០២៣ »
ភ្នំពេញ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងជាប្រធានលេខាធិការរដ្ឋានខេត្តប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សបានអញ្ជើញចូលរួម សិក្ខាសាលាស្ដីពីការរៀបចំ « ការបង្កើតផែនការសកម្មភាពជាតិប្រ យុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃផែនការសកម្មភាពជាតិ (២០២២-២០២៣) » ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តយ៍ នៃ គ.ជ.ប.ជ ធ្វើនៅអគារ Kampus ជាប់ភោជនីយ៍ដ្ឋានទន្លេបាសាក់២ (ក្បាលថ្នល់) រាជធានីភ្នំពេញ ។ ដោយមានការចូលរួម លោកជំទាវ ឧត្ដម សេនីយ៍ ឯកវេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ទទួលបន្ទុកលេខាធិការដ្ឋាន, តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងតំណាង មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានីខេត្ត ចូលរួម សរុបចំនួន ១១៦នាក់។
សិក្ខាសាលាមានគោលបំណង គឺ ដើម្បីពិនិត្យ និងផ្ដល់ធាតុចូលសម្រាប់ជាមូលដ្ឋាន នៃការអនុវត្តដោយគ្រប់ភាគីពាក់ព័ន្ធ៕