អ្នកម៉ៅការសាងសង់អគារកាស៊ីណូ ឡឺម៉ាកាវ រត់គេចខ្លួនបាត់ មិនបើកលុយឲ្យមេការ បែរជាមេការនិងក្រុមជាងសំណង់ មករករឿងខាងកាសុីណូវិញ
(ខេត្តស្វាយរៀង)៖ ប៉ុន្មានថ្ងៃកន្លងមកមានការចុះផ្សាយព័ត៌មាននិងចែកចាយតាមបណ្តាញសង្គមថា រឿងរ៉ាវដែលគូឱ្យហួសចិត្តមួយកើតឡើង ក្រុមជាងសំណង់ (ផ្នែកមេការ) ទទួលខុសត្រូវក្នុងការសាងសង់ អគារកាស៊ីណូ ឡឺម៉ាកាវ (Building12) ដែលកំពុងតែជំពាក់គេវ័ន្តករដោយសារក្រុមហ៊ុនមិនបើកលុយឲ្យនោះពេលដឹងការពិតហើយ។
ការលើកឡើងពីសំណាក់មេជាង និងក្រុមកម្មករដែលម៉ៅការបន្តសាងសង់អគារកាស៊ីណូ ឡឺម៉ាកាវ (Building12)នោះ បានចោទនិងប្តឹងលោក ចេង ប៊ុនថាំង ដែលជាអគ្គនាយកក្រុមហ៊ុនសណ្ឋាគារ និងកាសុីណូឡឺម៉ាកាវ ក្រុងបាវិត មិនព្រមបើកឲ្យមេជាងនិងកម្មករនោះធ្វើឲ្យមានអ្នកតាមដាន និងចុចឡាចស៊ែរយ៉ាងច្រើន ធ្វើឲ្យមានការយល់ច្រឡំមកលើលោកអគ្គនាយកក្រុមហ៊ុន។
ទាក់ទិនទៅការចោទប្រកាន់ខាលើនេះ លោក ចេង ប៊ុនថាំង អគ្គនាយកក្រុមហ៊ុនសណ្ឋាគារនិង កាសុីណូឡឺម៉ាកាវ ក្រុងបាវិត បានបំភ្លឺប្រាប់ក្រុមអ្នកសារព័ត៌មានយើងនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា៖ ខាងក្រុមហ៊ុនរបស់លោកពុំដឹងរឿងអ្វីនោះទេពីព្រោះលោកមិនបានចុះកុងត្រាឬធ្វើកិច្ចសន្យាជាមួយមេការនិងក្រុមជាងកម្មករអ្វីនោះឡើយដោយលោកបានធ្វើកិច្ចសន្យាព្រមព្រៀងគ្នាជាអ្នកការឈ្មោះ ស៊ុត វិចិត្រ រស់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាអ្នកម៉ៅការសាងសង់អគារកាស៊ីណូ ឡឺម៉ាកាវ (Building12) និងបានទទួលប្រាក់ពីខាងក្រុមហ៊ុនសណ្ឋាគារនិងកាសុីណូ ឡឺម៉ាកាវ ក្រុងបាវិតរួចរាល់ហើយ។
លោកបានបន្តទៀតថា៖ ចំពោះការប្តឹងមកលើរូបលោកគឺមិនត្រឹមត្រូវនោះទេ ព្រោះក្រុមហ៊ុនធ្វើកិច្ចសន្យាសាងសង់ជាមួយលោក ស៊ុត វិចិត្រ ដែលជាអ្នកម៉ៅការសាងសង់ហើយ ក្នុងកិច្ចសន្យាភាគីទាំងសងខាងយល់ព្រមប្រគល់និងទទួលការងារសាងសង់ផងដែរ។
ហើយចំពោះការចុះផ្សាយខាងលើលោក ចេង ប៊ុនថាំង អគ្គនាយកក្រុមហ៊ុនសណ្ឋាគារ និងកាសុីណូ ឡឺម៉ាកាវ ក្រុងបាវិត សុំឲ្យខាងសារព័ត៌មានចុះផ្សាយបំភ្លឺឡើងវិញ និងសុំឲ្យខាងមេជាងនិងក្រុមកម្មករធ្វើការសុំទោសជាសាធារណៈ ពីព្រោះវាមិនមែនជាការពិតដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក និងក្រុមហ៊ុនរបស់លោក។
មួយវិញទៀតចំពោះលោក ស៊ុត វិចិត្រ ដែលជាអ្នកម៉ៅពីក្រុមហ៊ុនសូមចូលខ្លួនមកដោះស្រាយជាមួយមេការ និងក្រុមកម្មករផងសូមបញ្ជាក់អោយដឹងដែរថាលោក ស៊ុត វិចិត្រ ធ្លាប់ត្រូវបានខាងសាលាក្រុងបាវិត អញ្ជើញឲ្យចូលខ្លួនដោះស្រាយជាច្រើនដងរួចហើយដែរ៕ ដោយ:33