សម្តេចតេជោ ហ៊ុន សែន បង្ហាញនាឡិកាដៃផ្គុំដោយកូនខ្មែរដ៏ប្រណីត ត្រៀមជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណប្រតិភូ ចូលរួមប្រជុំកំពូលអាស៊ាន
សម្តេចតេជោ ហ៊ុន សែន បង្ហាញនាឡិកាដៃផ្គុំដោយកូនខ្មែរដ៏ប្រណីត ត្រៀមជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណប្រតិភូ ចូលរួមប្រជុំកំពូលអាស៊ាន
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និង កិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនៅរាជធានីភ្នំពេញ។ ស្របគ្នានេះដែរ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និង ជាប្រធានអាស៊ាន ឆ្នាំ ២០២២ នេះ បានធ្វើការបង្ហោះរូបភាពនាឡិកាដៃដែលផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរ សម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍ជូនដល់ប្រធានគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមគេហទំព័រផ្លូវការរបស់សម្ដេចថា ៖ មុននេះខ្ញុំបាននិយាយថា កម្ពុជាបានផលិតនាឡិកាដៃចំនួន២៥គ្រឿង សម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។ នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។
ជូនភ្ជាប់រូបភាពនាឡិកាដើម្បីស្គាល់ជាមុន»៕