អបអរសាទរខួបអនុស្សាវរីយ៍លេីកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិការនិងទិវាកំណេីតកងយោធពលខេមរៈភូមិន្ទ ឆ្នាំ១៩៥៣ -២០២២
អបអរសាទរខួបអនុស្សាវរីយ៍លេីកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិការនិងទិវាកំណេីតកងយោធពលខេមរៈភូមិន្ទ ឆ្នាំ១៩៥៣ -២០២២
ខេត្តក្រចេះ នាព្រឺក ថ្ងៃសុក្រ ១១កេីត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និង ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជេីញដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្ស ក្រុមកាកបាទក្រហម យុវជន យុវតី ស្រលាញ់សន្តិភាព រួមក្រុមកាយរិទ្ធិនិងប្រជាពលរដ្ឋប្រមាណជាង១២០០នាក់ ។ ក្នុងពិធីនេះផងដែរ ៖ លោក គង់ សុជាតិ ឡេីងមានចំណាប់អារម្មណ៏ ស្តីពីខួបអនុស្សាវារីយ៏លេីទី៦៩នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិការ និងទិវាកំណេីតយោធពលខេរៈភូមិន្ទ ១៩៥៣-២០២២ ដែលប្រព្រឹត្តទៅនៅវិមានឯករាជ្យក្នុងទឹកដីក្រុងក្រចេះ ខេត្តក្រចេះ ។ លោក បន្តថា៖ ដោយគុណូបការៈនិងស្នាមគ្រហស្ថព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះវរៈរាជបីតាជាតិខ្មែរ ព្រះរតនៈកោដ ព្រះអង្គបានបន្សល់ទុក នូវឧត្តមមគ្គតិសម្រាប់ប្រយោជន៏ជាតិជាច្រេីនសម្រាប់កូនចៅ ចៅទួតរបស់ព្រះអង្គក្នុងព្រះរាជជាណាចក្រកម្ពុជាដេីម្បីអនុវត្តនិងដង្ហែរតាមព្រះអង្គ ។ ហេីយយេីងខ្ញុំទាំងអស់គ្នា សូមថ្កោលទោសយ៉ាងពេញទំហុឹង របស់ជនក្បត់ជាតិ ៣ ជំនាន់ គឺទណ្ឌិតសមរង្សុី ។
ជាមួយគ្នានេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត អញ្ជេីញថ្លែង ទៅកាន់អង្គពិធីទាំងមូលផងដែរថា ៖ ក្នុងនាមថ្នាក់ដឹកនាំមន្រ្តីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តក្រចេះសូមដង្ហែតាមព្រះអង្គ និង ការពាររាជរដ្ឋាភិបាលកម្ពុជាដែល មានសម្តេច តេជោសែនជានាយករដ្ឋមន្រ្តី ស្របច្បាប់និងការពារ អង្គព្រះមហាក្សត្រ សម្តេច ព្រះករុណា ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះជាណាចក្រកម្ពុជា និងការពារឱ្យបាននូវរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិឱ្យបានស្ថិតស្ថេរគង់វង់ ។ លេីសពីនេះ ឯកឧត្តម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលមិនទាន់បានទទួលចាក់វ៉ាក់សាំង និងចាក់មិនទាន់គ្រប់ដូស សូមអញ្ជេីញទៅទទួលចាក់ឱ្យបានគ្រប់ដូស និងគ្រប់គ្នា ដេីម្បីការពារ និងទប់ស្កាត់មេរោគឆ្លងផ្សេងៗ ពិសេសមេរោគឆ្លងនៃជម្ងឺកូវីដ-19 ដែលវាមិននៅឆ្ងាយពីយេីងទេ ។
ដូច្នេះយេីងត្រូវចូលរួម និងអនុវត្តឱ្យបាននូវវិធាន របស់រាជរដ្ឋាភិបាល ក៏ដូចជាវិធាននៃក្រសួងសុខាភិបាល នូវ « ៣ ការពារ និង ៣ កុំ » ឱ្យបានជាប្រចាំ ដេីម្បីសុខភាពខ្លួនយេីង និង សុខភាពសហគមន៏ ។ ជាចុងក្រោយអង្គពិធីបានបង្ហោះប៉ោង ប៉ោង បញ្ជាក់ពីប្រទេសជាតិមានសុខ សន្តិភាពពេញបរិបូណ៌ ប្រជាពលរដ្ឋរស់ដោយភាពសុខសាន្ត ក្រោមម្លប់សន្តិភាព ៕ ដោយ ស៊ាន ចន្ទ័ដា