រដ្ឋបាលខេត្តត្បូងឃ្មុំរៀបចំពិធីតាំវពិព័រណ៍ ភូមិ ១ ផលិតផល ១ រយ:ពេល ៣ ថ្ងៃ ដើម្បីអបអរសាទរក្នុងពិធីបុណ្យអទូកអកអំបុកសំពះព្រះខែ

ត្បូងឃ្មុំ : ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញក្រុងពាលី និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ ២០២២ ។
ខណ:ជំងឺកូវីដ-19 បានអង្រួនធ្វើឲ្យរំជួយបេះដូងពិភពលោក រយ:ពេល ៣ ឆ្នាំកន្លងមកនេះ ធ្វើឲ្យប្រទេសកម្ពុជាយើង ក៏រងផលប៉ះពាល់ដូចគ្នាដែរ ប៉ុន្តែកម្ពុជាយើងមានថ្នាក់ដឹកនាំប្រកបដោយឈ្លាសវៃ ដោយមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខថ្នាក់ដឹកនាំ បានស្រោចវ៉ាក់សាំងទៅលើប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដើម្បីប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ទទួល បានជោគជ័យ បានបើកប្រទេសមុនគេ ធ្វើឲ្យប្រទេសកម្ពុជាយើងមានសុខសន្តិភាព មានការបន្តអភិវឌ្ឍន៍លើគ្រប់វិស័យឡើងវិញ ។
ខណ:ពេលនេះ ទើរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីតាំវពិព័រណ៍ ក្រោមប្រធានបទ << ភូមិ ១ ផលិតផល ១ >> រយ:ពេល ៣ ថ្ងៃ នៅក្នុងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ និងពិធីប្រណាំងទូកខ្នាតតូច នៅប្រទក្សិណហ្លួងព្រះស្ដេចកន ក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងព្រិត្តិការណ៍នេះ ក៏មានការដុតកាំជ្រួចនៅក្នុងស្បៃរាត្ថីផងដែរ ដើម្បីអបអរសាទរក្នុងពិធីបុណ្យអទូកអកអំបុកសំពះព្រះខែ គឺចាប់ពីថ្ងៃទី ៧ ទី ៨ និងថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ។
ពីធីតាំងពិព័រណ៌បនេះ ដើម្បីបង្កើនភាពចម្រុះ និងភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ដោយមានទូកប្រណាំងខ្នាតអន្តរជាតិចំនួន ២៨ ទូកស្មើ ១៤ គូរ ទូកផ្កាចារចំនួន ៤ ទូក ទូកត្នោតចំនួន ៦ ទូក ខ្ទះត្នោតចំនួន ១៤ ខ្ទះ ៕

អត្ថបទដែលជាប់ទាក់ទង