រដ្ឋបាលខេត្តត្បូងឃ្មុំប្រារពទិវាបុណ្យឯករាជជាតិ ៩ វិច្ឆិកា ១៩៥៣ – ២០២២
ត្បូងឃ្មុំ : ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំបានថ្លែងថា កម្ពុជាកំពង់តែស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍន៍របស់ខ្លួនឈានជើងទៅមុខយ៉ាងស្វាហាប់តាមទិសដៅដ៏ត្រឹមត្រូវ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងប្រកបដោយក្ដីសង្ឃឹម ក្រោមមគុទេសឯក ដឹកនាំរបស់ស្ថាប័ណព្រឹទ្ធសភា ស្ថាប័ណរដ្ឋសភា និងរាជរដ្ឋាភិបាល ដែលមានសម្ដេចវិបុលសេនាបតី សាយ ឈុំ សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយបញ្ញាញាណ និងគត្តិបណ្ឌិតដ៏ឈ្លាសវៃប៉ិនប្រសព្វបំផុត ។
ឯកឧត្តមថ្លែងកាលពីព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅមុខសាលាខេត្តត្បូងឃ្មុំ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើទី ៦៩ នៃបុណ្យឯករាជជាតិ ៩ វិច្ឆិកា ១៩៥៣ – ២០២២ ។
ឯកឧត្តមបានបន្តថា ដោយឡែកនៅក្នុងខេត្តត្បូងឃ្មុំ មានការយកចិត្តទុកដាក់តាមការតម្រង់ទិសណែនពីសំណាក់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ព្រមទាំងមានការចូលរួមចំណែកយ៉ាងសកម្មផុលផុស ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ឯកឧត្ត លោកជំទាវ អស់លោកលោកស្រី អ្នកពាក់ព័ន្ធដ៏ទៃទៀត បានធ្វើឲ្យសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់សាធារណ: និសុវត្តិភាពសង្គមមានលក្ខណ:ល្អប្រសើឡើងជាលំដាប់ ។
ឯកឧត្តមបន្ថែមថា ទាំវអស់នេះបង្ករបានលក្ខណ:ងាយស្រួលភាពអនុគ្រោះ និងអំណោយផល ដល់ការអភិវឌ្ឍន៍រីកចំរើន ប្រកាន់បាននូវជំនឿទុកចិត្ត និងភាពកក់ក្ដៅពីបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ពិសេសមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលជាសេនាធិការ នៃយុទ្ធនាការណ៍ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 ជូនប្រជាជនទូទាំងខេត្តត្បូងឃ្មុំ សម្រេចបានតាមផែនការរបស់រាជរដ្ឋាភិបាល និងឈានដល់ការបើកប្រទេសជាតិឡើងវិញលើគ្រប់វិស័យ ។
ឯកឧត្តមបញ្ជាក់ទៀតថា ការលូតលាស់រីកចំរើនខាងវិស័យសេដ្ឋកិច្ច សង្គមកិច្ច កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម អប់រំ ពាណិជ្ជកម្ម និងវិស័យដ៏ទៃៗផ្សេងទៀត បាននិងកំពង់រួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហិដ្ឋារេច្ចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធគមនាំមន៍ ប្រព័ន្ធធារាសាស្ត្រស្រោចស្រព អគារសិក្សា ព្រមទាំងសមិទ្ធិផលជាច្រើនដ៏ទៃទៀត ត្រូវបានស្ថាបនាស្ដារ សាងសង់ជួសជុល កែលម្អរឥតឈប់ឈរ ទាំងទីប្រជំជន់ និងជនបទដាច់ស្រយាល ផ្សាភ្ជាប់រាល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គមឲ្យកាន់តែ មានភាពងាយស្រួលដើម្បីកៀកជិងនឹងគ្នា ៕ សុខ ផន