សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន និងប្រមុខដឹកនាំអាស៊ាន
នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន និងប្រមុខដឹកនាំអាស៊ាន បានបើកកិច្ចប្រជុំកំពូលអាស៊ាន បូក៣ ដែលជាកិច្ចប្រជុំរវាងមេដឹកនាំអាស៊ាន រួមជាមួយមេដឹកនាំចិន ជប៉ុន និងកូរ៉េខាងត្បូង ។