ប្រជាពលរដ្ឋស្រុកឆ្លូងមានការសប្បាយចិត្តឥតឧបមាដោយអាជ្ញាធរមានការយកចិត្តទុកដាក់ចំពោះសុខ សុវត្ថិភាព

ប្រជាពលរដ្ឋស្រុកឆ្លូងមានការសប្បាយចិត្តឥតឧបមាដោយអាជ្ញាធរមានការយកចិត្តទុកដាក់ចំពោះសុខ សុវត្ថិភាព

ខេត្តក្រចេះ ៖ នារសៀល ថ្ងៃសុក្រ ៤រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក ស្រី គង់លឹមហូរ អភិបាល នៃគណៈអភិបាលស្រុកឆ្លូង ដែលទេីបនិងតែងតាំងថ្មី ហេីយក៏ជាស្រ្តីឆ្នេីមមួយ រូបសម្រាប់ខេត្តក្រចេះ ដែលគណៈអភិបាល ខេត្តក៏ដូច សម្តេច ក្រឡាហោម រដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល មានទំនុកចិត្តខ្ពស់ ដេីម្បីតែងតាំងធ្វេីជាអភិបាលស្រុកឆ្លូង សម្រាប់ដឹកនាំរដ្ឋបាលស្រុកមួយនេះ ។ ឆ្លៀសវៃ មានគំនិត្យដឹកនាំ ស្ថាប័ន និងមន្រ្តីជំនាញចុះពិនត្យនិងបំពាក់អំពូលស៊លឡា និងបំពាក់កាមេរ៉ា សុវត្ថិភាពនៅលេីស្ពានថ្មថ្មី ដែលសាងសង់ដោយក្រុមហ៊ុន ជប៉ុន ស្ថិតនៅ ភូមិឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។ ជាមួយគ្នានេះដែរ ៖ លោក ស្រី គណៈអភិបាលស្រុក បានយល់ ឃេីញថា និងយោងតាមលក្ខណៈភូមិសាស្រ្ត នៅម្តុំស្ពានថ្មវែង មានសភាពស្ងាត់ ហេីយងងឹតផងនោះ លោក ស្រី អភិបាលស្រុក ក៏សម្រេចចិត្ត បំពាក់ អំពូលស៊លឡា និងបំពាក់កាមេរ៉ា សុវត្ថិភាព ដេីម្បីងាយស្រួលដល់ ពុក ម៉ែ បងប្អូនធ្វេីដំណេីរពេលយប់ស្ងាត់ ឱ្យបានប្រកបដោយសុខ សុវត្ថិភាព ម្យ៉ាងបង្កេីនសោភ័ណ្ឌភាពនៅមូលដ្ឋាន និងតាមដងផ្លូវផងដែរ ។ មួយវិញទៀតលប់បំបាត់ភាពអនាធិប្បតេយ្យ នៅទីនេះ ពីព្រោះកន្លងមកនៅចំណុចគល់ស្ពាននេះច្រេីនតែមានបញ្ហា អសន្តិសុខ

(មិនប្រក្រតី ) ។ តែក្រោយពេលបានបំពាក់ អំពូល ភ្លេីង ស៊លឡា និងព្រមទាំងបានបំពាក់កាមេរ៉ាសុវត្ថិភាពរួចរាល់ ពុក ម៉ែបងប្អូនក្នុងស្រុកឆ្លូង ក៏ដូច ពុក ម៉ែ បងប្អូនទូទៅដែលបានធ្វេីដំណេីរតាមស្ពានមួយនេះ បានអំណរ អរគុណ ចំពោះអាជ្ញាធរ ក៏ដូចជារដ្ឋបាលស្រុកឆ្លូងទាំងមូលផងដែរ ដែលបានគិតគូរ ពីសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ។ លេីសពីនេះ លោក ស្រី គង់ លឹមហូរ គណៈអភិបាលស្រុក ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋយេីងទាំងអស់ សូមចូលរួមថែរក្សាសមិទ្ធផលដែលបានកេីតមាននៅក្នុងមូលដ្ឋានយេីងឱ្យបានគង់វង់យូរអង្វែងដេីម្បីជាប្រយោជន៏រួមសម្រាប់មនុស្សយេីងគ្រប់រូប ។ ជាថ្មីម្តងទៀត លោក ស្រី គណៈអភិបាលស្រុក ក៏បានក្រេីនរំលឹក ដល់ពុក ម៉ែ បងប្អូន នៅមូលដ្ឋាន ស្រុកឆ្លូង ទាំងអស់ មេត្តា អញ្ជេីញទៅទទួលចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាព ដែលនៅជិតផ្ទះពុក ម៉ែ បងប្អូន ឱ្យបានគ្រប់ដូស តាមការកំណត់ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ហេីយចូលរួមអនុវត្តន៏ នូវ វិធានរបស់រាជរដ្ឋាភិបាល និងក្រសួងជំនាញ « ៣ ការពារ និង ៣ កុំ » ដោយ ស៊ាន ច័ន្ទដា អ្នកយកព័ត៌មាន CPP New

អត្ថបទដែលជាប់ទាក់ទង